×

Romelu Lukaku នឹងអាចត្រឡប់មកវិញក្នុងជំនួប Chelsea ទល់នឹង Spurs

ខ្សែប្រយុទ្ធ Romelu Lukaku នឹងអាចត្រលប់មកវិញ នៅក្នុងក្រុម Chelsea បន្ទាប់ពីបានពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយអ្នកចាត់ការ Thomas Tuchel ជុំវិញបទសម្ភាសដ៏ចម្រូងចម្រាស។

Tuchel ត្រូវបានគេរំពឹងថា នឹងផ្ដល់ឱកាសឱ្យ Lukaku ឡើងវិញនៅពេលដែល Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup នៅពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់ពីខ្សែប្រយុទ្ធ តម្លៃ ៩៧,៥ លានផោន បានសម្តែងការសោកស្ដាយជាសាធារណៈ អំពីជីវិតរបស់គេនៅក្រុមដែលមានមូលដ្ឋាននៅកីឡដ្ឋាន Stamford Bridge ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានអវត្តមានទល់នឹងក្រុម Liverpool កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានហ្វឹកហាត់ជាមួយក្រុមដំបូង មុនពេលជួបពិភាក្សាជាមួយលោក Tuchel ។ លោកស្រី Marina Granovskaia ដែលជានាយក Chelsea ដ៏មានឥទ្ធិពល បានជួយសម្របសម្រួលនៅក្នុងការជជែករវាង Lukaku និង Tuchel ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ មិនមានចេតនាចាកចេញពី Chelsea ទេ ប៉ុន្តែលោក Tuchel មិនសប្បាយចិត្តនឹងទង្វើរបស់គេទេ ដែលបានរិះគន់ពីការដឹកនាំលេង ហើយនិយាយថាខ្លួនចង់ត្រឡប់ទៅក្លិប Inter Milan វិញនៅថ្ងៃណាមួយ ប្រាប់ទៅកាន់សារព័ត៌មាន Sky Italia ក្នុងបទសម្ភាសមួយកាលពីសប្ដាហ៍មុន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង