×

Newcastle United ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែការពារ Kieran Trippier ពី Atletico Madrid

មានការរាយការណ៍មកថា ក្លិបអង់គ្លេស Newcastle United បានឈានដល់កិច្ចព្រមព្រៀងតម្លៃ១២លានផោន ជាមួយក្លិបអេស្ប៉ាញ Atletico Madrid ដើម្បីនាំយកខ្សែការពារ Kieran Trippier មកកាន់ទឹកដី St James’ Park។

វានឹងក្លាយជាការនាំចូលកីឡាករដំបូងរបស់ Newcastle United ចាប់តាំងពីក្លិបនេះ ត្រូវបានទិញយកដោយរាជទាយាទអារ៉ាប៊ីសាអូឌីត ដែលនឹងចាប់ផ្តើមបញ្ចេញសាច់ដុំហិរញ្ញវត្ថុក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។

Kieran Trippier វ័យ៣១ឆ្នាំ នឹងត្រូវស្ថិតក្រោមការធ្វើតេស្តសុខភាព មុនពេលអាចផ្លាស់ទៅកាន់ Newcastle United ដើម្បីជួបជុំជាមួយគ្រូបង្វឹកលោក Eddie Howe ដែលធ្លាប់នាំយករូបគេពី Manchester City ទៅចូលរួមក្រុម Burnley កាលពីខែមករា ឆ្នាំ២០១២។

Trippier បានផ្លាស់ពី Burnley ទៅកាន់ Tottenham Hotspur ក្នុងឆ្នាំ២០១៥ មុនបន្តទៅចូលរួម Atlético Madrid ក្នុងឆ្នាំ២០១៩ ដោយនៅទីនោះគេបង្ហាញខ្លួនបានតែ១៥ដង រកបាន០គ្រាប់ តែក៏បានរួមចំណែកជួយក្រុមឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga រដូវកាល ២០២០-២១ កន្លងទៅ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង