ក្រុមហង្សក្រហម Liverpool បានធ្វើការស្នើសុំជាផ្លូវការទៅកាន់ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL ដើម្បីធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទការប្រកួតទល់នឹងក្រុមកាំភ្លើង Arsenal ក្នុងជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ដោយសារកីឡាករខ្លួនឆ្លងជំងឺវីដ១៩ច្រើននាក់។
កីឡាករអ្នកចាំទី Alisson, Joel Matip និង Roberto Firmino រួមទាំងគ្រូបង្គោលលោក Jurgen Klopp និងបុគ្គលិកក្លិបជាច្រើនរូប បានឆ្លងកូវីដ១៩ដែលធ្វើឱ្យពួកគេមិនអាចចូលរួមការប្រកួតដែល Liverpool ស្មើគ្នា ២-២ នៅទឹកដី Chelsea ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅទេ។
ដោយសារករណីកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នេះដែរ Liverpool បានធ្វើការផ្អាកការហ្វឹកហាត់កាលពីថ្ងៃអង្គារ។ មួួយវិញទៀត កីឡាករ Mohamed Salah, Sadio Mane និង Naby Keita ក៏នឹងត្រូវជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិខ្លួនក្នុងពានរង្វាន់ Africa Cup of Nations ដែលធ្វើឱ្យ Liverpool កាន់តែមិនមានកីឡាករសំខាន់គ្រប់គ្រាន់ដើម្បីប្រកួតនោះទេ ទើបពួកគេស្នើសុំផ្លាស់ប្តូរពេលវេលាប្រកួតជាមួយក្រុម Arsenal តែម្តង។
ទាក់ទិននឹងបញ្ហានេះដែរ ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL បានអះអាងថា ពួកគេកំពុងពិចារណាលើស្ថានភាពជាក់ស្តែងអំពីការស្នើសុំផ្លាស់ប្តូរពេលវេលាប្រកួតរបស់ Liverpool ហើយពួកគេនឹងផ្តល់ចម្លើយឆាប់បំផុតតាមអាចធ្វើបាន ក្រោយទន្និន័យនានាត្រូវបានវិភាគរួចរាល់។
សូមបញ្ជាក់ថា Liverpool ត្រូវជួបជាមួយម្ចាស់ផ្ទះ Arsenal ក្នុងជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នាយប់ថ្ងៃព្រហស្បត្តិ៍នេះ មុនបន្តស្វាគមន៍ក្រុម Shrewsbury Town ក្នុងជុំទី៣ ពានរង្វាន់ FA Cup នៅ៣ថ្ងៃបន្ទាប់ពីនោះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕