×

លោក Raft Rangnick ទាមទារឱ្យកូនក្រុម Man UTD កែទម្រង់លេង

លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្នក្រុម Man United បង្ហាញអារម្មណ៍មិនសប្បាយចិត្តឡើយចំពោះទម្រង់លេងរបស់កូនក្រុម ហើយប្រាប់កីឡាករទាំងអស់ឱ្យកែលម្អឡើងវិញ ក្រោយចាញ់ក្រុម Wolverhampton ក្នុងលទ្ធផល ១-០ កាលពីពេលថ្មីៗនេះ។

ការចាញ់ Wolverhampton គឺជាបរាជ័យដំបូងបង្អស់សម្រាប់លោក Rangnick បន្ទាប់ពីមកដឹកនាំ Man United រយៈពេលជាងមួយខែ។ កីឡាករ Joao Moutinho ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះរបស់ក្រុម Wolve នៅនាទី៨២។ រូបគេក៏បានក្លាយជាកីឡាករក្រុមភ្ញៀវវ័យចាស់ជាងគេដែលអាចស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុម Man UTD ។

ទាក់ទិននឹងរឿងនេះ លោក Rangnick បាននិយាយប្រាប់ថា៖ “ការប្រកួតនេះយើងលេងមិនបានល្អសោះ ទាំងការគ្រប់គ្រងបាល់ ការបញ្ចប់ទី ការតាមដេញបាល់ ក្រុមភ្ញៀវធ្វើបានល្អក្នុងការទប់ស្កាត់យើង។ យើងមានឱកាសជាច្រើនទល់ក្រុមដែលខ្លាំងមួយតែវាបានបាត់បង់ទៅវិញ យើងអស់សង្ឃឹមខ្លាំងណាស់ចំពោះលទ្ធផលប្រកួតមួយនេះ ហើយយើងគួរតែបន្តស្វែងរកការឈ្នះឡើងវិញ។”

បុរសជនជាតិអាល្លឺម៉ង់បានអះអាងបន្ថែមថា៖ “បញ្ហាគឺមកពីក្រុមទាំងមូលមិនមែនពីកីឡាករឡើយ កីឡាករមិនបានដេញតាមបិទបាល់ និងមានកន្លែងចន្លោះប្រហោងច្រើន ហើយលោកក៏ត្រូវការពេលវេលាកែលម្អរក្រុមឡើងវិញបន្ថែមទៀត។”

បន្ទាប់ពីចាញ់ក្នុងប្រកួតសប្តាហ៍ទី១៩ រួចមក Man United បានបាត់បង៣ពិន្ទុដ៏សំខាន់សម្រាប់ជួយនាំពួកគេខិតជិតទៅកៀគនឹងតំបន់ Top4 ។ Man United មាន៣១ពិន្ទុឈរលេខ៧ ឃ្លាតពិន្ទុពីក្រុមលេខ៤ Arsenal ចំនួន៤ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង