×

ខ្សែប្រយុទ្ធ Romelu Lukaku នឹងលេងនៅ Chelsea បន្តទៀត

ខ្សែប្រយុទ្ធ Romelu Lukaku នឹងបន្តនៅ Chelsea បន្ទាប់ពីមានការពិភាក្សាច្បាស់លាស់ជាមួយគ្រូបង្វឹកលោក Thomas Tuchel ហើយរូបគេទទួលយកបទសម្ភាសដ៏ចម្រូងចម្រាសជាមួយជាមួយ Sky Sport ក្នុងប្រទេសអ៊ីតាលី គឺជាកំហុសមួយ។

នៅក្នុងបទសម្ភាសជាមួយ Sky កាលពីប៉ុន្មានសប្តាហ៍មុន Lukaku បាននិយាយថា គេមិនសប្បាយចិត្តនឹងតួនាទីរបស់ខ្លួននៅក្នុងក្លិបតោខៀវ ហើយចង់ត្រលប់ទៅ Inter Milan វិញក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែឥឡូវនេះ Lukaku ជឿជាក់ថា គេមិនគួរធ្វើអត្ថាធិប្បាយដែលនាំឱ្យត្រូវបានដកចេញពីក្រុម Chelsea សម្រាប់ការប្រកួតស្មើ ២-២ ជាមួយ Liverpool កាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីការសន្ទនាជាមួយលោក Tuchel ឥឡូវនេះមានការប្តេជ្ញាចិត្តពីគ្រប់ភាគីសម្រាប់ Lukaku ដើម្បីបន្តពីការសម្ភាសន៍ និងជួយ Chelsea បន្តការដណ្តើមជើងឯក Premier League។

ប៉ុន្តែការផ្ទេរចេញពី Chelsea មិនដែលត្រូវបានពិភាក្សា ហើយរូបគេនឹងមិនចាកចេញពីក្លិបក្នុងខែនេះ ឬរដូវក្តៅក្រោយឡើយ។
បន្ទាប់ពីបានបង្ហើបថាសម្រេចចិត្តផ្លាស់ប្តូរទៅ Chelsea នៅពេលដែលសំណើសម្រាប់កិច្ចសន្យាថ្មីនៅក្នុងប្រទេសអ៊ីតាលីត្រូវបានច្រានចោល ឥឡូវនេះ Lukaku បានទទូចថាគាត់ចង់ចូលរួមជាមួយក្រុមតោខៀវនៅរដូវក្តៅនេះ ហើយថាមិនត្រូវបានបង្ខំឱ្យចូលរួមជាមួយក្លិបទេ។

ទន្ទឹមនឹងនេះដែរ មិនមានការពិតនៅក្នុងរបាយការណ៍ពីប្រទេសអ៊ីតាលីដែលបង្ហាញថា Lukaku ចាប់អារម្មណ៍ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតីតគ្រូបង្វឹក Inter Milan លោក Antonio Conte នៅ Tottenham Hotspur នោះទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង