×

ស្ថាប័នលីគបាល់ទាត់អង់គ្លេសអនុម័តលើសំណើពន្យារពេលការប្រកួតរវាង Liverpool ទល់នឹង Arsenal

ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL បានយល់ព្រមអនុម័តលើសំណើពន្យារពេលការប្រកួតរវាង Liverpool ទល់នឹង Arsenal ក្នុងការប្រកួតពានរង្វាន់ EFL Cup ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាការពិត Liverpool បានស្នើសុំពន្យារពេលការប្រកួតដោយសារតែការផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ១៩ យ៉ាងធ្ងន់ធ្ងរនៅក្លិប។ ក្នុងនោះកីឡាករដែលអវត្តមានរួមមាន Alisson Becker, Roberto Firmino និង Joel Matip របស់ Liverpool បានធ្វើតេស្តវិជ្ជមានវិញ កាលពីថ្ងៃអាទិត្យ ខណៈអ្នកចាត់ការ Juergen Klopp បានធ្វើតេស្តវិជ្ជមាននៅចុងសប្តាហ៍។ ក្លិបស្ថិតនៅតំបន់ Merseyside មួយនេះ ក៏បានបិទកន្លែងហ្វឹកហាត់របស់ពួកគេជាបណ្ដោះអាសន្ន ដោយសារការកើនឡើងយ៉ាងឆាប់រហ័សនៃការសង្ស័យថា មានការឆ្លងមេរោគកូវីដ១៩នៅក្នុងក្លិប។ ចុងក្រោយ EFL បានយល់ព្រមឱ្យមានការពន្យារពេល ដោយជាលទ្ធផលនៃការពន្យារពេលនៅជើងទីមួយ ធ្វើឡើងនៅ Anfield នៅថ្ងៃទី១៣ ខែមករា ខណៈការប្រកួតដែលបានរៀបចំឡើងវិញ នឹងត្រូវលេងជាជើងទីពីរនៅកីឡដ្ឋាន Emirates នៅថ្ងៃទី២០ ខែមករា។

Virgil van Dijk, Thiago Alcantara, Fabinho និង Curtis Jones ក៏ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេកាលពីខែមុន បន្ទាប់ពីការធ្វើតេស្តវិជ្ជមានដូចគ្នា។

សូមបញ្ជាក់ថា នៅចក្រភពអង់គ្លេសបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន ២១៨.៧២៤ ករណី កាលពីថ្ងៃអង្គារ ដែលជាកំណត់ត្រាថ្មីសម្រាប់ប្រទេសអង់គ្លេស។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង