×

Chelsea និង Man United ប្រជែងគ្នាយក Declan Rice ពី West Ham

ក្លិបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា កំពុងចង់បានខ្សែបម្រើការពារ Declan Rice របស់ក្លិប West Ham United ហើយអាចនឹងប្រជែងជាមួយ Manchester United ក្នុងការចុះហត្ថលេខាផ្ទេររូបគេ ក្នុងរដូវក្ដៅនេះ។

កីឡាករវ័យ២២ឆ្នាំ បានបង្ហាញគុណភាពនៅលើទីលានប្រកួតបានយ៉ាងល្អត្រចះត្រចង់ សម្រាប់ក្រុមញញួរធំអំឡុងរដូវកាល ២០២១-២២ នេះ ដោយរកគ្រាប់បាល់៣គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី៤លើក ក្នុងការបង្ហាញខ្លួន២៤ប្រកួត គ្រប់កម្មវិធីប្រកួតទាំងអស់។

យោងតាមការរាយការណ៍កាលពីថ្មីៗនេះបានឱ្យដឹងថា ក្លិបបិសាចក្រហម កំពុងពិចារណាក្នុងការនាំយក កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ទៅចូលរួមនៅ Old Trafford ដោយចាត់ទុកគេជាបេក្ខជនជួរមុខ ដើម្បីមកជួយពង្រឹងតំបន់បម្រើ។

ទោះយ៉ាងណាក្ដី វេបសាយ Goal.com បានចុះផ្សាយថា Rice ក៏ទទួលបានការចាប់អារម្មណ៍ពី Chelsea ជាក្លិបដែលគេធ្លាប់ចាយពេល៧ឆ្នាំរួមរស់នៅទីនោះ។

ប៉ុន្ដែក្លិបតោខៀវ នឹងពិចារណា រវាងតារាឆ្នើមរបស់ West Ham រូបនេះ ជាមួយកីឡាករ Aurelien Tchouameni របស់ក្លិប Monaco មុនរដូវកាលថ្មី ២០២២-២៣ ឈានចូលមកដល់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង