×

Aston Villa កំពុងតាមដានស្ថានភាពរបស់ខ្សែបម្រើ Barcelona កីឡាករ Philippe Coutinho

Aston Villa ត្រូវបានរាយការណ៍ថា ជាក្លិបមួយក្នុងចំណោមក្លិបមួយចំនួននៅក្របខណ្ឌ Premier League ដែលកំពុងតាមដានស្ថានភាពរបស់ Philippe Coutinho ខណៈកីឡាករដែលពុំសូវមានឱកាសលេងនៅក្រុម Barcelona ព្យាយាមចាកចេញពីកីឡដ្ឋាន Nou Camp ។

សារព័ត៌មាន BBC បានឱ្យដឹងថា Barca ចង់លក់ខ្សែបម្រើប្រេស៊ីល អាយុ ២៩ ឆ្នាំ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើកីឡាករ Ferran Torres ពីក្រុម Manchester City ក្នុងតម្លៃ ៥៥លានផោន។

លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Aston Villa ពេញចិត្តចំពោះ Coutinho ដែលពួកគេធ្លាប់លេងជាមួយគ្នា កាលពីនៅក្រុម Liverpool ។ យ៉ាងណា Coutinho ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Arsenal, Everton, Newcastle United និង Spurs ផងដែរ។

Coutinho ក៏ចង់បានការចាប់ផ្តើមថ្មី ខណៈដែលគេព្យាយាមស្តារអាជីព ដែលបានជាប់គាំង ចាប់តាំងពីផ្ទេរពី Liverpool ក្នុងតម្លៃ ១៤២លានផោន កាលពីខែមករា ឆ្នាំ២០១៨ ដែលខ្លួនបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០២០ ពេលកំពុងខ្ចីជើងនៅក្រុម Bayern Munich ពី Barcelona ក៏ដោយ។

ការលក់ Coutinho អាចបន្ធូរបន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករខ្លះសម្រាប់ក្រុម Barcelona ។ កីឡាករសញ្ជាតិប្រេស៊ីល គឺជាតួអង្គសំខាន់មួយរូបជាមួយ Gerrard នៅពេលដែល Liverpool ស្ទើរតែឈ្នះពាន Premier League កាលពីឆ្នាំ២០១៤។ Gerrard កំពុងស្វែងរកជម្រើសដើម្បីពង្រឹងក្រុមរបស់គាត់ បន្ទាប់ពីចាកចេញពី Rangers ដើម្បីស្នងតំណែង លោក Dean Smith នៅ Aston Villa កាលពីខែវិច្ឆិកា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង