×

Man City យកឈ្នះក្រុមលីគទី៤ ទោះបីជាលោកមិនមានវត្តមានលោក Pep ដែលឆ្លងកូវីដ

Manchester City គ្មានកីឡាករសំខាន់រហូតដល់ ៧នាក់ ដែលបានឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបានយកឈ្នះក្លិបនៃលីគលំដាប់ទី៤ Swindon ក្នុងលទ្ធផល ៤-១ នៅជុំទី៣ ពានរង្វាន់ FA Cup យប់មិញ។

 

City នៅតែអាចដាក់កីឡាករអន្តរជាតិសំខាន់ៗ ដូចជាអ្នកស៊ុតបញ្ចូលទី៣នាក់ដំបូង គឺ Bernardo Silva, Gabriel Jesus និង Ilkay Gundogan ។

 

កីឡាករ Cole Palmer វ័យ ១៩ឆ្នាំបានស៊ុតបញ្ចូលទីគ្រាប់ទី៤ បន្ទាប់ពីកីឡាករ Harry McKirdy បានស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទី Zack Steffen ដើម្បីរកបានមួយគ្រាប់មកវិញសម្រាប់ Swindon ។

 

ខណៈអ្នកចាត់ការ Pep Guardiola ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដោយសារកូវីដ១៩ ជំនួយការគ្រូបង្វឹក លោក Rodolfo Borrell បានដឹកនាំក្រុមជើងឯក Premier League របស់អង់គ្លេសជំនួស។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង