×

Cavani បន្តនៅ Man Utd រហូតដល់ចប់រដូវកាល

អ្នកចាត់ការបណ្តោះអាសន្ន លោក Ralf Rangnick បាននិយាយថា ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Manchester United នឹងបន្តស្នាក់នៅក្លិបរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

កិច្ចសន្យារបស់ Cavani នឹងផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២២ ហើយកីឡាករអន្តរជាតិអ៊ុយរុយហ្គាយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិប Barcelona និង Juventus ខណៈដែលរបាយការណ៍មួយចំនួន បាននិយាយថា កីឡាករវ័យ ៣៤ ឆ្នាំ អាចត្រលប់ទៅក្លិននៅទ្វីបអាមេរិកខាងត្បូងវិញ ក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា។

លោក Rangnick បានប្រាប់គេហទំព័ររបស់ក្រុមបិសាចក្រហមថា៖ “Edi បានប្រាប់ខ្ញុំថា ខ្ញុំអាចពឹងផ្អែកលើគាត់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយថាគាត់ នឹងបន្តលេងឱ្យអស់ពីសមត្ថភាពរបស់គាត់ ដើម្បីធ្វើជាគំរូដល់កីឡាករវ័យក្មេង។”

Man Utd នឹងធ្វើជាម្ចាស់ផ្ទះទទួល Aston Villa ក្នុងជុំទី៣ នៃពានរង្វាន់ FA Cup នៅយប់នេះ មុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Villa Park ក្នុងក្របខណ្ឌ Premier League នៅថ្ងៃចុងសប្ដាហ៍ដើម្បីសួរសុខទុក្ខក្រុម Aston Villa ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង