×

Spurs ឡើងទៅជុំទី៤ ពានរង្វាន់ FA Cup ក្រោយវាយបកយកឈ្នះក្រុមមកពីលីគទី៣

Tottenham Hotspur បានកក់កៅអីមួយក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤ បន្ទាប់ពីពួកគេ យកឈ្នះក្រុម Morecambe មកពីលីគលំដាប់ទី៣ នៅអង់គ្លេស។

ខ្សែការពារ Antony O’Connor របស់ក្រុម Morecambe បានទាត់ Vollay បញ្ចូលទី ដើម្បីរកគ្រាប់បាល់បើកឆាកនៅនាទីទី៣៣ ដែលបង្កឱ្យមានការអបអរសាទរយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្ររបស់ក្រុមភ្ញៀវ។ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេ បានរលាយបាត់ទៅវិញ ខណៈគ្រាប់បាល់របស់ Harry Winks និងកីឡាករបម្រុង Lucas Moura និង Harry Kane បានផ្តល់ជ័យជម្នះសម្រាប់ Spurs ។

គ្រូបង្វឹក Spurs លោក Antonio Conte បានធ្វើការផ្លាស់ប្តូរកីឡាករជាច្រើន ដោយដាក់ Kane និង Moura នៅកៅអីបម្រុង ហើយមិនមានកីឡាករ Son Heung-min ដែលរងរបួស ដោយដាក់ជម្រើស១១នាក់ដូចជា Dele Alli, Tanguy Ndombele, Winks និង Giovani lo Celso ។

សម្រាប់ក្រុម Morecambe ដែលជាក្រុមប្រឈមនឹងការកាត់ចោល ហើយបានឈ្នះតែម្តងគត់ក្នុងការប្រកួតចំនួន៧លើកចុងក្រោយរបស់ពួកគេនៅក្នុងក្របខណ្ឌ League One ស្ទើរតែបង្កើតប្រវត្តិសាស្ត្រដូចក្រុម Cambridge ដែលមកពីលីគទី៣ដូចគ្នា ដែលបានយកឈ្នះ Newcastle United ដោយលទ្ធផល ១-០។

ក្រុមភ្ញៀវ ដែលគ្មានវត្តមានរបស់អ្នកចាត់ការ Stephen Robinson ដោយសារការធ្វើតេស្តវិជ្ជមានកូវីដ១៩ ស្ទើរតែបានឡើងទៅជុំទី៤ តែការស៊ុតបាល់ហ្វ្រីឃីករបស់ Winks បានចូលទៅតាមស្មើ នៅនាទី៧៤ និងការបន្ថែមរបស់ Lucas Moura នៅនាទីទី៨៥ និង Kane នៅនាទីទី៨៨ បានធ្វើឱ្យការវាយបករបស់ក្រុមម្ចាស់ផ្ទះបានសម្រេច។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង