×

ក្រុមធំៗនៅក្របខណ្ឌ Premier League គេចផុតពីគ្នា សម្រាប់ការចាប់ឆ្នោតជុំទី៤ពានរង្វាន់ FA Cup

ក្រុមធំៗរបស់ក្របខណ្ឌ Premier League បានគេចផុតពីគ្នា ក្នុងការចាប់ឆ្នោតជុំទី៤ នៃពានរង្វាន់ FA Cup ខណៈ Leicester City នឹងប្រកួតជាមួយ Nottingham Forest ដែលបានយកឈ្នះ Arsenal កាលពីយប់មិញ។

Manchester United នឹងត្រូវជួបជាមួយក្រុម Middlesbrough ដែលមកពីក្របខណ្ឌ Championship ប្រសិនបើក្រុមរបស់លោក Ralf Rangnick អាចយកឈ្នះក្រុម Aston Villa ក្នុងការប្រកួតជុំទី៣នៅយប់នេះ។

Chelsea នឹងជួប ក្រុម Plymouth Town នៃក្របខណ្ឌ League One ដែលជាលីគលំដាប់ទី៣ ខណៈ Liverpool ដែលមិនបានឈ្នះ FA Cup តាំង ពី ឆ្នាំ២០០៦ ត្រូវបានចាប់ឆ្នោតប៉ះជាមួយក្រុម Cardiff City។

ក្រុមគ្មានលីគ Kiddersminster Harriers នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham United។

Tottenham Hotspur ដែលបានវាយបកយកឈ្នះក្រុម Morecambe នឹងត្រូវជួបក្រុមមកពីក្របខណ្ឌ Premier League ពោលគឺ Brighton & Hove Albion ។

ការប្រកួត FA Cup ជុំទី៤ គ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី ៤-៧ ខែកុម្ភៈ ឆ្នាំ២០២២។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង