×

Aston Villa ខ្ចីជើងខ្សែប្រយុទ្ធ Philippe Coutinho ពី Barcelona ជាមួយលក្ខខណ្ឌទិញផ្ដាច់

ខ្សែប្រយុទ្ធ Philippe Coutinho មានឱកាសមកបង្ហាញថ្វីជើងនៅក្របខណ្ឌ Premier League វិញហើយ បន្ទាប់ពី ក្លិប Aston Villa បានប្រកាសពីការចុះកិច្ចព្រមព្រៀងជាមួយក្លិប Barcelona នាំយករូបគេមកក្នុងលក្ខខណ្ឌខ្ចីជើង។

នេះជាលើកទី២ ដែលអតីតកីឡាករ Liverpool វ័យ២៩ឆ្នាំ ត្រូវបាន Barcelona ផ្តល់ឱ្យក្លិបដទៃខ្ចីជើងចាប់តាំងពីចូលរួមជាមួយក្លិបអ្នកមានបុណ្យក្នុងឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១៦៨លានអឺរ៉ូ។

Coutinho មិនសូវទទួលបានពេលវេលាលេងច្រើនដូចនៅក្លិប Liverpool ឡើយ។ នៅរដូវកាល ២០១៩-២០ កីឡាករប្រេស៊ីលត្រូវបានក្លិប Bayern Munich ខ្ចីជើងម្តងរួចមកហើយ។
ក្លិប Aston Villa បានប្រកាសបែបនេះថា៖ “Aston Villa បានព្រមព្រៀងជាមួយ FC Barcelona សម្រាប់នាំយកកីឡាករ Phillipe Coutinho មកចូលរួមក្រុមនៅកីឡដ្ឋាន Villa Park រហូតដល់ចប់រដូវកាល។”

ក្នុងកិច្ចសន្យានោះ Phillipe Coutinho និងត្រូវធ្វើតេស្តសុខភាពហើយធ្វើលិខិតការងារមុនមកកាន់ក្លិបក្នុងទីក្រុង Birmingham។ កិច្ចសន្យានោះក៏បានរួមបញ្ចូលជម្រើសទិញ Coutinho ផ្តាច់ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង