ក្លិប Manchester United បានប្រកាសដំឡើងតំណែងលោក Richard Arnold ទៅជានាយកប្រតិបត្តិក្លិបជំនួសតំណែងលោក Ad Woodward ។
លោក Arnold ធ្លាប់កាន់តំណែងជានាយកគ្រប់គ្រងក្លិបរយៈពេលជាង៨ឆ្នាំ។ លោកត្រូវបានក្លិបស្ថិតក្នុងទីក្រុង Manchester ដាក់ការជឿទុកចិត្តសម្រាប់មុខតំណែងជានាយកប្រតិបត្តិ។
លោក Woodward បានធ្វើការជាមួយក្លិបបិសាចក្រហមចាប់តាំងពីឆ្នាំ២០០៥ ពេលដែលក្លិបអង់គ្លេសមួយនេះ បានធ្លាក់ចូលក្នុងដៃក្រុមគ្រួសារ Glazer ។ គ្រូសារ Glazer ធ្លាប់បានប្រកាសគាំទ្រគម្រោងបង្កើតពានរង្វាន់ European Super league ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់បានតវ៉ាបណ្តេញគ្រួសារ Glazer ចេញពីក្លិប។
លោក Woodward នឹងត្រូវចាកចេញពីកៅអីអនុប្រធានប្រតិបត្តិនៅថ្ងៃទី១ ខែកុម្ភៈ ពេលដែលលោក Arnold ចូលមកគ្រប់គ្រងក្នុងនាមជាប្រធានប្រតិបត្តិ។
តំណែងជាប្រធានប្រតិបត្តិនេះ ត្រូវបានទុកទំនេរចោលចាប់តាំងឆ្នាំ២០១៣ បន្ទាប់ពីការដឹកនាំដ៏ជោគជ័យយ៉ាងខ្លាំងក្រោមដៃលោក David Gill ។
រយៈពេលជាង៩ឆ្នាំហើយដែលក្រុមបិសាចក្រហម មិនអាចស្វែករកផ្លូវទៅកាន់ការលើកពានរង្វាន់លីគកំពូលអង់គ្លេសសាជាថ្មី។ ៣រដូវកាលដែលបិសាចក្រហម មិនដែលស្គាល់រស់ជាតិឈ្នះពានរង្វាន់សោះនោះ គឺអំឡុងការដឹកនាំរបស់លោក Ole Gunnar Solskjaer ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕