ថ្មីៗនេះ ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានត្រៀមទឹកប្រាក់នាំយកកីឡាករ Gavi ពីក្លិបអ្នកមានបុណ្យ Barcelona ក្នុងកិច្ចសន្យាដ៏ធំមួយ ដើម្បីទាក់ទាញរូបគេឱ្យផ្លាស់មកកាន់ទឹកដី Anfield របស់ក្រុមមកពីក្របខណ្ឌ Premier League ក្នុងអំឡុងពេលទីផ្សារកំពុងបើកដំណើរការនេះ ។
ជាក់ស្តែង កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ កំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបយក្សកាតាឡាន់ ដល់ឆ្នាំ២០២៣ ហើយរូបគេ ក៏កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីចុះហត្ថលេខាលើការកុងត្រាថ្មីមួយផ្សេងទៀតផងដែរ។
តែយ៉ាងណាក៏ដោយ យោងតាមប្រភពពី El Nacional បានអះអាងថាក្រុម Liverpool បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចុះបញ្ចូល Gavi ដោយនឹងផ្តល់ជូនកិច្ចសន្យាមួយ ដែលមានទំហំប្រាក់ឈ្នួលច្រើនជាងមុន ៥០ ដង ពីអ្វីដែលគេកំពុងទទួលបានជាមួយ Barcelona ។
គួរឱ្យដឹងថា កីឡាករវ័យ ១៧ឆ្នាំ បច្ចុប្បន្នអាចរកបាន ១.៦០០ផោនក្នុងមួយសប្តាហ៍ ស្របពេលក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp នឹងព្រមផ្តល់ជូនរហូតដល់ ៨០.០០០ ផោន ក្នុងមួយសប្តាហ៍ឯណោះ។
មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបញ្ជាក់ផងដែរថា Gavi បច្ចុប្បន្នមានតម្លៃផ្តាច់កុងត្រាប្រមាន ៤១,៧ លានផោន ដែលជាចំនួនមួយ ដែលក្រុម Liverpool អាចផ្តល់ជូនបានយ៉ាងងាយ។ ទោះជាយ៉ាងណាក៏ដោយ Barcelona កំពុងសម្លឹងរកមើលការដកលក្ខខណ្ឌនេះចេញ ជាមួយនឹងការផ្តល់ជូនកុងត្រាថ្មីមួយផ្សេងទៀត សម្រាប់ Gavi ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕