×

Man Utd ឡើងទៅជុំទី៤ ពានរង្វាន់ FA Cup ខណៈ Aston Villa ត្រូវបានអាជ្ញាកណ្ដាលបដិសេធបាល់២គ្រាប់

ក្រុម Manchester United បានកក់កៅអីនៅជុំទី៤ នៃការប្រកួត FA Cup ដោយត្រូវជួបក្រុម Middlesbrough ខណៈការតែតបាល់បញ្ចូលទីនៅនាទីទី៨ របស់ខ្សែបម្រើ Scott McTominay គឺគ្រប់គ្រាន់សម្រាប់ក្រុមបិសាចក្រហម ដើម្បីយកឈ្នះក្រុម Aston Villa នៅកីឡដ្ឋាន Old Trafford ។

McTominay រត់ទៅក្នុងប្រអប់គ្រោះថ្នាក់ដោយគ្មានការរំខានពីខ្សែការពាររបស់ Aston Villa ដើម្បីតែតបាល់ដែលបោះឱ្យចេញពី Fred ឆ្លងកាត់អ្នកចាត់ទី Emiliano Martinez ។ គ្រាប់បាល់នេះ បានធ្វើឱ្យលោក Steven Gerrard អ្នកចាត់ការរបស់ Aston Villa មិនសប្បាយចិត្ត ចំពោះការវិលត្រឡប់ទៅកាន់ទីក្រុង Manchester វិញ ក្រោយពីលោក បានចូលនិវត្តន៍ពីអាជីពជាកីឡាករ ដែលធ្លាប់លេងក្រុមឱ្យគូប្រជែងហង្សក្រហម Liverpool ។

នៅដើមវគ្គទីពីរ ក្រុមរបស់ Gerrard ត្រូវបានបដិសេធចំនួនពីរដង នៅពេលដែលពួកគេ ធ្វើឱ្យបាល់ចូលនៅក្នុងសំណាញ់ទីរបស់ Man Utd ប៉ុន្តែត្រូវបានច្រានចោល ដោយអាជ្ញាកណ្ដាល និង VAR ។

គ្រាប់ទីពីរ គឺជាគ្រាប់បាល់ Offside បន្ទាប់ពីកីឡាករ Ollie Watkins បានបំប៉ោងសំណាញ់ទីរបស់ក្រុម Man Utd ។ ទោះជាយ៉ាងណាក៏ដោយគ្រាប់ទីមួយ គឺមានការជជែកវែកញែក ហើយរង់ចាំដ៏យូរឱ្យមន្ត្រី VAR ដោយលោក Michael Oliver ធ្វើការសម្រេចចិត្តចុងក្រោយ។ ទីបំផុត អាជ្ញាកណ្តាល បានច្រានចោលគ្រាប់បាល់ ដោយសារ Jacob Ramsey ស្ថិតក្នុងជំហរ Offside ។

បរាជ័យរបស់ Aston Villa ក្នុងការប្រកួតនេះ មានន័យថា ពួកគេមិនស្គាល់ពាក្យថាឈ្នះការប្រកួត ពានរង្វាន់ FA Cup ចាប់តាំងពីឈ្នះក្រុម Wycombe នៅជុំទី៣ កាលពីឆ្នាំ២០១៦។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង