×

ករណីឆ្លងកូវីដ១៩របស់ Premier League មានការថយចុះ ពីរសប្តាហ៍ជាប់ៗគ្នា

អ្នករៀបចំការប្រកួតក្របខណ្ឌ Premier League បាននិយាយថា ការធ្វើតេស្តរកកូវីដ១៩ បានបង្ហាញពីចំនួនធ្លាក់ចុះពីរសប្ដាហ៍ជាប់ៗគ្នា។

ក្នុងរយៈពេល ៨ថ្ងៃ គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ មានករណីវិជ្ជមានថ្មីចំនួន ៧២ករណី ក្នុងចំណោមកីឡាករ និងបុគ្គលិកនៃក្របខណ្ឌ Premier League ពីការធ្វើតេស្តសរុបចំនួន ១២.៩៧៣ នាក់។ តួលេខនេះគឺធ្លាក់ចុះពីករណីថ្មីចំនួន ៩៤ ដែលបានកត់ត្រាក្នុងរយៈពេល ៧ថ្ងៃមុន។

វាជាតួលេខលើកដំបូងដែលការថយចុះនៃករណី ត្រូវបានកត់ត្រាដោយ Premier League ក្នុងរយៈពេល ៨សប្តាហ៍។

ការប្រកួតក្របខណ្ឌ Premier League រវាង Everton ទល់នឹង Leicester City នៅថ្ងៃពុធ ត្រូវបានពន្យារពេល ដោយសារក្រុមកញ្ជ្រោល មិនមានកីឡាករគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ។

វាគឺជាការប្រកួតទី១៩ ដែលត្រូវបានពន្យារពេល ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ នៅរដូវកាលនេះ។

អ្នកចាត់ការ Manchester City លោក Pep Guardiola និងអ្នកចាត់ការក្រុម Burnley លោក Sean Dyche ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ កាលពីសប្តាហ៍មុន ហើយបានខកខានការប្រកួត FA Cup ជុំទី៣ របស់ក្លិបរបស់ពួកគេនៅចុងសប្តាហ៍។

Man City កាលពីសប្តាហ៍មុន បាននិយាយថាលោក Guardiola ស្ថិតក្នុងចំណោមមនុស្ស ២១ នាក់នៅក្លិបដែលនៅដាច់ដោយឡែកដោយសារតែកូវីដ១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង