×

លោក Ralf Rangnick អ្នកចាត់ការ Man Utd មើលឃើញកូនក្រុមខ្វះការរត់ដេញបាល់

អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United លោក Ralf Rangnick ពេញចិត្តនឹងការដាក់សម្ពាធទៅលើគូប្រកួតរបស់ពួកគេ ក្នុងការឈ្នះ ១-០ លើក្រុម Aston Villa ក្នុងការប្រកួតជុំទី៣ ពានរង្វាន់ FA Cup កាលពីយប់មិញ ប៉ុន្តែលោកបាននិយាយថា កីឡាកររបស់គាត់ ត្រូវតែដាក់សម្ពាធបន្ថែមទៀត លើគូប្រជែងរបស់ពួកគេ នៅពេលដែលបាត់បង់ការគ្រប់គ្រងបាល់។

ការតែតបាល់បញ្ចូលទីនៅនាទីទី៨ របស់ខ្សែបម្រើ Scott McTominay បានជួយឱ្យ Man United នាំមុខ ប៉ុន្តែ Villa បានព្យាយាមវាយបកហើយស៊ុតប៉ះបង្គោលទី២ដង ត្រូវបានអ្នកចាំទី David De Gea សង្គ្រោះបានជាច្រើនគ្រាប់ និងត្រូវបានអាជ្ញាកណ្ដាលបដិសេធបាល់ចូលទី២គ្រាប់ថា Offside ។

Rangnick បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍របស់ Man United ថា៖ “ខ្ញុំបានឃើញការលេងដ៏កាចច្រើនជាងមុន ប៉ុន្តែខ្ញុំឃើញការរត់ដេញបាល់របស់យើងពុំទាន់គ្រប់គ្រាន់នោះទេ … ដើម្បីដាក់សម្ពាធ អ្នកត្រូវតែរត់ដេញបាល់។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង