×

Coutinho របស់ Aston Villa ត្រៀមចូលលេងនៅក្របខណ្ឌ Premier League ម្ដងទៀត នៅចុងសប្ដាហ៍នេះ ក្រោយបញ្ចប់ការពិនិត្យសុខភាព

Philippe Coutinho បានបញ្ចប់ការពិនិត្យសុខភាព នៅក្លិប Aston Villa ហើយនឹងត្រៀមខ្លួនក្នុងការប្រកួតក្របខណ្ឌ Premier League នៅ ថ្ងៃអាទិត្យ ជាមួយក្រុមភ្ញៀវ Manchester United ។

បច្ចុប្បន្ន Coutinho កំពុងស្ថិតនៅក្នុងប្រទេសបារាំង ដើម្បីបំពេញឯកសារសម្រាប់លិខិតអនុញ្ញាតការងារ ហើយនឹងចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គេនៅថ្ងៃពុធ ដើម្បីចូលរួមក្នុងការហ្វឹកហាត់ដំបូងរបស់គេ។ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ Coutinho ត្រូវការប្រកួតពីរបីប្រកួតដើម្បីវិលត្រឡប់មករកការប្រកួត ប៉ុន្តែអតីតខ្សែបម្រើ Liverpool នឹងមានលទ្ធភាពសម្រាប់ការប្រកួតជាមួយក្រុមបិសាចក្រហម។

លោក Steven Gerrard គ្រូបង្វឹកក្រុម Aston Villa បាននិយាយថា៖ “បច្ចុប្បន្ន Philippe កំពុងស្ថិតក្នុងដំណើរការរត់ឯកសារអន្តោប្រវេសន៍របស់គេ ហើយយើងកំពុងទន្ទឹងរង់ចាំគាត់នៅលើទីលានហ្វឹកហាត់ នៅថ្ងៃពុធ នៅឯ Bodymoor ។”

លោកបន្តថា៖ “គាត់គឺជាកីឡាករដែលខ្ញុំចូលចិត្តលេងជាមួយពីមុន ហើយខ្ញុំដឹងថា ក្រុមដែលនៅសល់នៅទីនេះ នៅ Aston Villa នឹងទទួលបានអត្ថប្រយោជន៍ពីគុណភាព និងបទពិសោធរបស់គាត់។ វត្តមានរបស់គាត់ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារយើងមានកីឡាកររបួស ហើយនឹងកីឡាករជាប់ទៅលេងនៅការប្រកួត AFCON ដែលនាំឱ្យផ្នែកប្រយុទ្ធរបស់យើង ជួបភាពខ្សត់កីឡាករ។”

Coutinho បានផ្លាស់ទៅ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះ រួមបញ្ចូលជម្រើសក្នុងការទិញផ្ដាច់កីឡាករវ័យ២៩ឆ្នាំក្នុងតម្លៃ ៣៣លានផោននៅចុងរដូវកាលនេះ។

Aston Villa ជួយក្រុម Barcelona ចេញថ្លៃនឿយហត់តិចជាង ៥០ ភាគរយនៃប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ Coutinho បូករួមទាំងប្រាក់រង្វាន់។ ខ្សែបម្រើសញ្ជាតិប្រេស៊ីល បានស្គាល់អ្នកចាត់ការ Steven Gerrard យ៉ាងច្បាស់ ដែលបានចំណាយពេល ២ឆ្នាំកន្លះជាមួយគ្នានៅក្រុម Liverpool ។

Coutinho ចង់ត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីលេងបានទៀងទាត់ ហើយមើលឃើញថា Villa ជាក្លិបដែលមានមហិច្ឆតា សម្រាប់ថ្ងៃអនាគត។

គួរជម្រាបថា Coutinho ត្រូវបានក្លិប Barcelona ចុះទិញពី Liverpool ក្នុងតម្លៃកំណត់ត្រា ១៤៦ លានផោនកាលពីខែមករា ឆ្នាំ២០១៨ ប៉ុន្តែរូបគេបានជួបការលំបាកក្នុងការរក្សាតំណែងក្រុមដំបូងនៅកីឡដ្ឋាន Nou Camp ហើយបានចំណាយពេលលេងនៅក្រុម Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងរដូវកាល២០១៩-២០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង