Liverpool អាចប្រឈមមុខនឹងលទ្ធភាពនៃការស៊ើបអង្កេត ជុំវិញការធ្វើតេស្តដែលបង្ហាញថាមានកីឡាករវិជ្ជមានកូវីដ១៩ ដែលជាលទ្ធផលខុស ដែលនាំទៅដល់ការពន្យារពេលការប្រកួតពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីមួយរបស់ពួកគេទល់នឹងក្រុម Arsenal កាលពីសប្តាហ៍មុន។
ការប្រកួតនេះ ត្រូវបានពន្យារពេលរយៈពេល ៨ថ្ងៃ បន្ទាប់ពីការផ្ទុះឡើងនៃមេរោគនៅក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Anfield ដោយក្រុមហង្សក្រហម បានរាយការណ៍ទៅកាន់ EFL ដើម្បីស្នើសុំការពន្យារពេលការប្រកួតដែលត្រូវបានអនុញ្ញាត។
ប៉ុន្តែកាលពីថ្ងៃអាទិត្យ អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានសារភាពថា មានតែកីឡាករម្នាក់ប៉ុណ្ណោះ គឺ Trent Alexander-Arnold ដែលមានវិជ្ជមានកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តបន្ថែម។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានអះអាងថា មានការធ្វើតេស្តចេញលទ្ធផលខុស។ ក្លិបបាននិយាយថា ពួកគេបានធ្វើតេស្ត២ដង មុនការពន្យារពេលការប្រកួត។ ប៉ុន្តែយោងទៅតាមការវិភាគដោយក្រសួងសុខាភិបាលអង់គ្លេស ការធ្វើតេស្ត ១០.០០០ដង អាចមានលទ្ធផលដែលវិជ្ជមានខុស ត្រឹមតែ ៣ ប៉ុណ្ណោះ។
Liverpool ត្រូវបានចោទប្រកាន់ពីបទរៀបចំលទ្ធផលតេស្តដោយចេតនា ហើយក្លិបមួយចំនួន បានស្នើសុំឱ្យ EFL ស៊ើបអង្កេតបញ្ហានេះ។ នេះបើយោងតាមសារព័ត៌មាន The Athletic ចុះផ្សាយ។
ក្លិបមួយចំនួន ចង់បានការបញ្ជាក់ ពីពេលវេលាដែលក្រុម Liverpool ទទួលបានលទ្ធផលតេស្តរបស់ពួកគេ ដើម្បីកំណត់ថាតើពួកគេមានសិទ្ធិក្នុងការស្នើសុំឱ្យមានការពន្យារពេលការប្រកួតទល់នឹង Arsenal ដែរឬយ៉ាងណា។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕