ក្លិប Aston Villa ជិតឈានដល់កិច្ចព្រមព្រៀងតម្លៃ ២៥លានផោនសម្រាប់ទិញយកខ្សែការពារ Lucas Digne របស់ Everton ហើយការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលចុងក្រោយ។
Aston Villa បានតាមដានកីឡាករ Digne ដែលមានអាយុ ២៨ ឆ្នាំចាប់តាំងពីគេ លែងក្លាយជាជម្រើសដ៏ពេញចិត្តរបស់គ្រូបង្វឹករបស់ Everton លោក Rafael Benitez ហើយការពិភាក្សារវាងក្លិបទាំងពីរ កំពុងមានភាពល្អប្រសើរ។
ស្របពេលជាមួយគ្នានេះ Aston Villa ទើបតែបានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងកីឡាករ Philippe Coutinho ពីក្លិប Barcelona ។ កិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិប្រេស៊ីល រួមមានជម្រើសក្នុងការទិញផ្ដាច់កីឡាករវ័យ ២៩ឆ្នាំក្នុងតម្លៃ ៣៣ លានផោន នៅចុងបញ្ចប់នៃរដូវកាលនេះ។
កាលពីសប្តាហ៍មុន លោក Benitez បាននិយាយថា កីឡាករជម្រើសជាតិបារាំង Digne មិនចង់នៅទីនេះទេ ដោយមិនបានបង្ហាញខ្លួនឱ្យ Everton ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ក្លិបជាច្រើន បានចាប់អារម្មណ៍លើខ្សែការពារស្លាបឆ្វេង រួមទាំងក្លិប Newcastle United, Chelsea និងក្លិបនៅក្របខណ្ឌ Serie A ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕