×

Arsenal ទិញកីឡាករអាយុ១៦ឆ្នាំពី West Brom អាចមានអនាគតភ្លឺស្វាង

Arsenal បាន បញ្ចប់ ការ ផ្ទេរកីឡាករឆ្នើមរបស់ ក្រុម West Bromwich Albion ឈ្មោះ Lino Da Cruz Sousa ដែលបានបានចូលរួមក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ នៅឯមូលដ្ឋាន London Colney របស់ Arsenal ។

កីឡាករវ័យ ១៦ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថា មានសមត្ថភាពលើសពីអាយុ ២ឆ្នាំ ដោយបង្ហាញខ្លួន ១៦ ដងក្នុងក្របខណ្ឌ Premier League អាយុក្រោម ១៨ ឆ្នាំកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និង Assist ១ ។ ខ្សែការពារស្លាបឆ្វេងមានដើមកំណើតនៅប្រេស៊ីល ត្រូវបានគេកំណត់ថាជាកីឡាករដែលមានអនាគតដ៏ភ្លឺស្វាង ដោយអ្នកតាមដានទេពកោសល្យរបស់ Arsenal ។

Sousa បានចំណាយពេលជាមួយក្រុមយុវជនរបស់អង់គ្លេស កាលពីខែមីនាឆ្នាំមុន ហើយបានបង្ហាញខ្លួនសម្រាប់ក្រុមតោកំណាចអង់គ្លេស អាយុក្រោម១៦ឆ្នាំ និងបានលេងក្នុងការប្រកួត Premier League កម្រិតអាយុក្រោម ២៣ឆ្នាំ ទល់នឹងក្រុម Newcastle United កាលពីខែកុម្ភៈ ឆ្នាំមុន។

លោក Peter Gilbert គ្រូ បង្វឹក អាយុ ក្រោម ១៨ ឆ្នាំ West Brom បាននិយាយថា៖ “Linoជាកីឡាករពេញលក្ខណៈ យល់ពីការប្រកួតបានល្អ មានជើងឆ្វេងដ៏គួរឱ្យស្រឡាញ់ ហើយវាមិនមែនជារឿងធម្មតាទេ ដែលក្មេងអាយុ ១៦ឆ្នាំលេងពេញមួយរដូវកាលជាមួយក្រុមអាយុ ១៨ឆ្នាំ ប៉ុន្តែនោះជាកិត្តិយសសម្រាប់គាត់ព្រោះគាត់មានសក្តានុពលច្រើន។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង