×

Man City ចាប់អារម្មណ៍លើខ្សែបម្រើ Luka Modric របស់ Real Madrid

ក្រុម Manchester City របស់ក្របខណ្ឌ Premier League ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការទិញយក Luka Modric របស់ក្រុម Real Madrid របស់ក្របខណ្ឌ La Liga ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ មិនទាន់បន្តកុងត្រាជាមួយក្លិបអធិរាជសលើសពីកុងត្រាដែលបញ្ចប់នៅឆ្នាំ២០២២នៅឡើយទេ។ ភាគីទាំងសងខាង នៅតែអាចពិភាក្សាលើការបន្តកិច្ចព្រមព្រៀង។

ទោះជាយ៉ាងណាក៏ដោយ Modric នៅសល់ ៦ខែទៀតទម្រាំកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមរបស់លោក Carlo Ancelotti ត្រូវផុតសុពលភាព។ ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ នឹងមានសេរីភាពក្នុងការពិភាក្សាជាមួយក្លិបដទៃ។

ប៉ុន្តែយោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Man City កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Modric ដោយកីឡាករអន្តរជាតិក្រូអាតពេលនេះ អស់ការអត់ធ្មត់ជុំវិញការពិភាក្សាកិច្ចសន្យា។ របាយការណ៍បន្ថែមថា Modric ចង់ព្យួរស្បែកជើងនៅ Real Madrid ហើយសុខចិត្តទទួលយកការកាត់ប្រាក់ខែដើម្បីបន្តរហូតដល់ឆ្នាំ២០២៤។

ក្រុមរបស់លោក Pep Guardiola នឹងប្រញាប់ប្រញាល់ប្រសិនបើការពិភាក្សារបស់ Modric និង Real Madrid មិនទទួលបានផ្លែផ្កា។

អតីតកីឡាករក្រុម Tottenham Hotspur ស៊ុតបញ្ចូលទីបាន ៥គ្រាប់ពីការបង្ហាញខ្លួន ២០ ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះ ហើយបានឈ្នះពានរង្វាន់ Champions League ចំនួន ៤ដង និងពានរង្វាន់ La Liga ចំនួន ២ដងជាមួយក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Santiago Bernabeu ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង