ក្រុម Chelsea បានកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ក្រោយពីបានយកឈ្នះលើក្រុម Tottenham Hotspur នៅក្នុងការប្រកួតជើងទី២ វគ្គ៤ក្រុមចុងក្រោយដោយលទ្ធផល ១-០។
កាលពីជើងទី១ Chelsea បានយកឈ្នះ Spur ដោយលទ្ធផល ២-០ នៅទឹកដី Stamford Bridge ហើយបូករួមលទ្ធផលជើងទី២ នេះទៀត គឺ Chelsea បានឈ្នះ Spur ដោយលទ្ធផលសរុប ៣-០។
ជាការពិត គ្រាប់បាល់របស់ Chelsea តែមួយគ្រាប់គត់នៅកីឡដ្ឋាន Tottenham Hotspur Stadium ធ្វើបានដោយខ្សែការពារ Antonio Rudiger នាទី១៨។
លទ្ធផលនេះបានជួយឱ្យ Chelsea ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន EFL Cup ដោយអង្គុយរងចាំការប្រកួតរវាង Arsenal និង Liverpool ដើម្បីរកមួយក្រុមទៅជួបពួកគេ។
សម្រាប់ជំនួបរវាង Arsenal និង Liverpool មិនទាន់បានលេងមួយជើងនៅឡើយទេ ដោយសារការប្រកួតត្រូវពន្យារពេល ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩។ ការប្រកួតរវាងក្រុមទាំង២បានលើកមកធ្វើនៅថ្ងៃទី ១៣ ខែមករា នាទីលាន Anfield សម្រាប់ជើងទី១ និងនៅថ្ងៃទី២០ ខែមករា នាទីលាន Emirates សម្រាប់ការប្រកួតជើងទី២។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕