×

Aston Villa ព្រមព្រៀងទិញយកខ្សែការពារ Lucas Digne ពី Everton

ក្លិប Aston Villa បានព្រមព្រៀងគ្នាជាមួយក្លិប Everton ក្នុងការទិញយក ខ្សែការពារ Lucas Digne ក្នុងតម្លៃ២៥លានផោន។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Sky Sports ។

កីឡាករវ័យ២៨ឆ្នាំ ដែលនៅសល់កិច្ចសន្យា៣ឆ្នាំកន្លះ នៅទឹកដី Goodison Park បានប្រាប់ក្លិបរបស់ខ្លួនថារូបគេចង់ចាកចេញនាខែមករានេះ។ ដោយសារមានដំណឹងបែបនេះហើយ ទើប Digne ត្រូវបានក្លិបជាច្រើន ចង់បានដូចជាក្លិប Chelsea, Newcastle និង West Ham តែ Aston Villa បានក្លាយជាបេក្ខភាពឈានមុខគេ។
ជាក់ស្តែង ការចរចារវាងក្លិបទាំងពីរ បានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយកីឡាករបារាំងនឹងធ្វើការមកពិនិត្យសុខភាពនៅ Aston Villa នៅសប្តាហ៍នេះ។

រូបគេនឹងក្លាយជាកីឡាករទី២ បន្ទាប់ពី Philippe Coutinho ដែលអ្នកចាត់ការ Aston Villa លោក Steven Gerrard នាំយកមកពង្រឹងក្រុមខ្លួនក្នុងរដូវកាលទិញដូរកីឡាករក្នុងខែមករា។

សូមបញ្ជាក់ថា Lucas Digne បានផ្ទេរពី Barcelona មកកាន់ Everton នៅក្នុងឆ្នាំ ២០១៨ ដោយមកទល់ពេលនេះគេបង្ហាញខ្លួនអោយក្លិបស្ករគ្រាប់បានចំនួន១២៥ដង រកបាន៦គ្រាប់។

ដោយឡែក ក្រៅពី Lucas Digne ហើយ Aston Villa ក៏កំពុងចាប់អារម្មណ៍ចង់ផ្ទេរកីឡាករ១រូបទៀតដែរ គឺខ្សែបម្រើ Yves Bissouma ដែលឈានដល់រយៈពេល១៨ខែចុងក្រោយរបស់គេជាមួយក្លិប Brighton ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង