ខ្សែប្រយុទ្ធ Jarrod Bowen ស៊ុតបញ្ចូលទី ២គ្រាប់ ដើម្បីបញ្ជូន West Ham ត្រឡប់ទៅចូលក្នុងចំណោមក្រុមកំពូលទាំង៤ នៃក្របខណ្ឌ Premier League ជាមួយនឹងជ័យជម្នះ ២-០ លើ Norwich កាលពីយប់មិញ។
គ្រាប់ទី៧ និងទី៨ របស់ Bowen សម្រាប់រដូវកាលនេះ បានធានាជ័យជម្នះជាលើកទី៣ ជាប់ៗគ្នានៅ Premier League សម្រាប់ក្រុមញញួរធំ ហើយបានធ្វើឱ្យ Norwich ធ្លាក់ទៅបាតតារាង។ Bowen ឥឡូវនេះបានរួមចំណែកសម្រាប់ការរកគ្រាប់បាល់ចំនួន១៦ដង ក្នុងរដូវកាលនេះ។
ក្រុម West Ham បានឡើងពីរពិន្ទុ ពីលើ Arsenal ឡើងទៅឈរនៅលេខ៤ បើទោះបីជាក្រុមកាំភ្លើងធំ មានមួយប្រកួតក្នុងដៃក៏ដោយ។ ទន្ទឹមនឹងនោះ Norwich ពេលនេះបានចាញ់ ៦ដងជាប់ៗគ្នា ដោយមិនមានគ្រាប់ស៊ុតបញ្ចូលទីទាល់តែសោះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕