ក្រុម Newcastle United បានចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Burnley កីឡាករ Chris Wood ជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ។
Wood វ័យ ៣០ឆ្នាំបានធ្វើដំណើរទៅក្លិប Newcastle កាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិនិត្យសុខភាពមុនពេលផ្ទេរ។ សារព័ត៌មាន The Athletic បានរាយការណ៍ថា Newcastle ខិតជិតដល់ការចុះហត្ថលេខាកាលពីថ្ងៃអង្គារ។
Wood ជាកីឡាករទី២ បន្ទាប់ពី Newcastle បាននាំយកខ្សែការពារ Kieran Trippier ពី Atletico Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។
ការចុះហត្ថលេខាលើ Wood ត្រូវបានធ្វើឡើង ស្របពេលដែលខ្សែប្រយុទ្ធCallum Wilson រងរបួស។ គ្រូបង្វឹក Eddie Howe បានបញ្ជាក់កាលពីចុងសប្តាហ៍ថា Wilson ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League របស់ក្លិបសារិកាព្រៃ នឹងត្រូវអវត្តមានរយៈពេល ២ខែជាមួយនឹងបញ្ហាកំភួនជើង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕