ក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea ក្នុងជំនួបកំពូលតារាងក្របខណ្ឌ Premier League នៅយប់ថ្ងៃសៅរ៍ សប្ដាហ៍នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។
Man City បានជួបនូវវិបត្តិផ្ទុះឡើងនៃកូវីដ១៩ ដែលប៉ះពាល់ដល់កីឡាករចំនួន ៧នាក់ និងបុគ្គលិក ១៤នាក់ រួមទាំងអ្នកចាត់ការ Pep Guardiola ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកអេស្ប៉ាញរូបនេះ រួមជាមួយនឹងសមាជិកក្រុមដែលរងផលប៉ះពាល់ភាគច្រើន ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅថ្ងៃសៅរ៍។ ប្រធានក្រុមសញ្ជាតិអាល់ហ្សេរី Riyad Mahrez នឹងអវត្តមាន ខណៈ John Stones មិនទាន់ច្បាស់ ព្រោះកំពុងជាសះស្បើយពីរបួសតិចតួច។
សម្រាប់ Chelsea លោក Thomas Tuchel អ្នកចាត់ការ បានឱ្យកីឡាករសំខាន់ៗមួយចំនួនសម្រាក កាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup របស់ Chelsea ទល់នឹងក្រុម Tottenham Hotspur នៅពាក់កណ្តាលសប្តាហ៍នេះ ដើម្បីទុកជើងលេងជាមួយនឹងក្រុមជើងឯក Premier League រដូវកាលមុន។ ទោះបីជាយ៉ាងណា Reece James នឹងអវត្តមាន ដែលកំពុងមានរបួសសរសៃពួរ។ ខ្សែការពារ Trevoh Chalobah ក៏មិនទាន់ច្បាស់ផងដែរ បន្ទាប់ពីមានបញ្ហាសរសៃពួរ ខណៈ Ben Chilwell នៅតែជាកីឡាករអវត្តមានរយៈពេលវែង។ អ្នកចាំទី Edouard Mendy បានខកខានការប្រកួតបើកឆាកពានរង្វាន់ Africa Cup of Nations របស់សេណេហ្គាល់ បន្ទាប់ពីការធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។
លោក Thomas Tuchel បានទទួលជ័យជម្នះ ៣លើកលើក្រុម Manchester City របស់លោក Pep Guardiola បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានចូលកាន់តំណែងកាលពីពាក់កណ្តាលរដូវកាលមុន។ ពួកគេបានឈ្នះ Man City នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រដូវកាលមុនផងដែរ។ យ៉ាងណា Man City បានសងសឹក Chelsea នៅឯកីឡដ្ឋាន Stamford Bridge កាលពីខែកញ្ញា បានចំនួន១លើកផងដែរ។
នេះអាចជាកីឡករជម្រើស១១នាក់ដំបូងរបស់ក្រុម Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ederson (GK); Kyle Walker (RB), Ruben Dias (CB), Aymeric Laporte (CB), Joao Cancelo (LB); Kevin De Bruyne (CM), Rodri (CM), Ilkay Gundogan (CM); Gabriel Jesus (RW), Bernardo Silva (ST), Raheem Sterling (LW)
នេះអាចជាកីឡករជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Kepa Arrizabalaga (GK); Andreas Christensen (CB), Thiago SIlva (CB), Antonio Rudiger (CB); Cesar Azpilicueta (RWB), N’Golo Kante (CM), Mateo Kovacic (CM), Marcos Alonso (LWB); Hakim Ziyech (RW), Romelu Lukaku (ST), Mason Mount (LW)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមច្រើនជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ៣-២ Chelsea ។
កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
-Man City ប៉ះ Chelsea ថ្ងៃទី១៥ ខែមករា ម៉ោង១៩:៣០នាទី នៅ MyTV
-Aston Villa ប៉ះ Man Utd ថ្ងៃទី១៦ ខែមករា ម៉ោង០០:៣០នាទី នៅ MyTV
-Liverpool ប៉ះ Brentford ថ្ងៃទី១៦ ខែមករា ម៉ោង២១:០០នាទី នៅ MyTV
-Tottenham Hotspur ប៉ះ Arsenal ថ្ងៃទី១៦ ខែមករា ម៉ោង២៣:៣០នាទី នៅ CTN
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕