pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Aston Villa ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារឆ្វេង Lucas Digne ពី Everton

ខ្សែការពារសញ្ជាតិបារាំង Lucas Digne បានក្លាយជាកីឡាករទី២ដែលអ្នកចាត់ការ Steven Gerrard ផ្ទេរយកទៅកាន់កីឡដ្ឋាន Villa Park នៅខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីការផ្ទេរខ្សែបម្រើ Philippe Coutinho ក្នុងកិច្ចសន្យាខ្ចីជើងជាមួយជម្រើសទិញផ្ដាច់ពីក្រុម Barcelona ។

Digne បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះ” “វាជាគម្រោងដ៏ធំមួយ បន្ទាប់ពីការចុះហត្ថលេខារបស់ Philippe ហើយក្លិបបានចំណាយប្រាក់យ៉ាងច្រើនកាលពីរដូវក្តៅមុន។”

សរុបមក Digne ស៊ុតបញ្ចូលទីបាន ៤គ្រាប់ និង assists ១៨ដងក្នុងការបង្ហាញខ្លួន ១១៣ ប្រកួតនៅក្របខណ្ឌ Premier League ចាប់តាំងពីចូលរួមជាមួយ Everton ពីក្លិប Barcelona កាលពីឆ្នាំ២០១៨។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិបារាំងចំនួន ៤៣ដង និងតំណាងឱ្យប្រទេសរបស់គាត់ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2014 និង UEFA Euro 2020 ។

Digne ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Aston Villa នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United នៅថ្ងៃសៅរ៍ទី១៥ ខែមករា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង