pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Premier League Preview៖ ការប្រកួត Aston Villa ទល់នឹង Man Utd ផ្សាយបន្តផ្ទាល់នៅ MyTV

Manchester United នឹងសម្លឹងរកការឈ្នះជាលើកទី២ទៅលើក្រុម Aston Villa ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ នៅពេលក្រុមបិសាចក្រហមធ្វើ ដំណើរទៅកីឡដ្ឋាន Villa Park ដើម្បីសួរសុខទុក្ខ Aston Villa នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV។

Man Utd ទើបតែយកឈ្នះ Aston Villa ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Old Trafford កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ក្នុងជុំទី៣ ពានរង្វាន់ FA Cup ។

ចំពោះក្លិប Aston Villa របស់អ្នកចាត់ការ Steven Gerrard នឹងមិនមានកីឡាករ Leon Bailey និង Marvelous Nakamba ម្តងទៀតដោយសាររបួស ខណៈខ្សែបម្រើសំខាន់ John McGinn អវត្តមានដោយសារជាប់ការព្យួរ។ Bertrand Traore និង Trezeguet ក៏នឹងត្រូវអវត្តមានផងដែរ ដោយសារតែការចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍ Africa Cup of Nations ខណៈពេល Ashley Young មិនទាន់ច្បាស់ ក្នុងការប្រឈមមុខជាមួយអតីតក្លិបរបស់ខ្លួននៅចុងសប្តាហ៍នេះ។ ខ្សែបម្រើ Coutinho ដែលបានមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona អាចនឹងត្រូវបានចូលរួមនៅក្នុងជម្រើសដំបូង រួមជាមួយខ្សែការពារឆ្វេង Digne ដែលទើបតែផ្ទេរពី Everton ។ ការចាប់ផ្តើមរបស់ Coutinho អាចនឹងធ្វើឱ្យ Danny Ings ធ្លាក់ចេញពីតំណែង។

សម្រាប់ក្រុម Man United កីឡាករPaul Pogba បច្ចុប្បន្ន ជាសមាជិកតែម្នាក់គត់ ដែលត្រូវបានបញ្ជាក់ថាអវត្តមានដោយសាររបួស ប៉ុន្តែ Luke Shaw និង McTominay ត្រូវបានព្យួរ ខណៈ Eric Bailly កំពុងតែលេងនៅព្រឹត្តិការណ៍ Africa Cup of Nations ។ Nemanja Matic អាចនឹងជំនួសកន្លែងរបស់ McTominay នៅខ្សែបម្រើ។ Donny van de Beek នៅតែមិនស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការ Ralf Rangnick ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រុម Aston Villa ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Martinez; Cash, Konsa, Mings, Digne; Ramsey, Luiz, Sanson; Buendia, Watkins, Coutinho

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រុម Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-២-២ ៖

De Gea; Wan-Bissaka, Varane, Maguire, Telles; Fred, Matic; Greenwood, Fernandes; Ronaldo, Cavani

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Aston ១-២ Man Utd ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Man City ប៉ះ Chelsea ថ្ងៃទី១៥ ខែមករា ម៉ោង១៩:៣០នាទី នៅ MyTV
-Aston Villa ប៉ះ Man Utd ថ្ងៃទី១៦ ខែមករា ម៉ោង០០:៣០នាទី នៅ MyTV
-Liverpool ប៉ះ Brentford ថ្ងៃទី១៦ ខែមករា ម៉ោង២១:០០នាទី នៅ MyTV
-Tottenham Hotspur ប៉ះ Arsenal ថ្ងៃទី១៦ ខែមករា ម៉ោង២៣:៣០នាទី នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង