ក្រុម Everton បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anwar El Ghazi របស់ Aston Villa ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល២០២១-២២នេះ។
កីឡាករវ័យ ២៦ឆ្នាំ ក្លាយជាកីឡាករទី៣របស់ Everton នៃទីផ្សារដោះដូរកីឡាករក្នុងខែមករា បន្ទាប់ពីការមកដល់របស់ខ្សែការពារឆ្វេងអ៊ុយក្រែន Vitaliy Mykolenko និងខ្សែការពារស្តាំស្កុតឡែន Nathan Patterson ។
ការផ្ទេរ Anwar El Ghazi នេះ ធ្វើឡើងបន្ទាប់ពី Everton លក់ខ្សែការពារឆ្វេង Lucas Digne ទៅឱ្យ Aston Villa ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ២៥លានផោន។
El Ghazi ដែលបានចាប់ផ្តើមអាជីពរបស់គេនៅក្លិប Ajax នៅហុល្លង់ មុនពេលផ្លាស់ទៅក្លិប Lille នៅបារាំង និងផ្លាស់ទៅក្រុម Aston Villa ដែលនៅទីនោះ គេរកបាន ១០គ្រាប់ក្នុងការលេងនៅក្របខណ្ឌ Premier League ចំនួន ១៧ប្រកួត និងការបង្ហាញខ្លួនជាកីឡាករបម្រុង ១១ដងកាលពីរដូវកាលមុន។
El Ghazi បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យក្លិប Aston Villa ត្រលប់មកកាន់ក្របខណ្ឌ Premier League ជាថ្មីកាលពីឆ្នាំ២០១៩ ដោយស៊ុតបញ្ចូលទីគ្រាប់បើកឆាកក្នុងការប្រកួតវគ្គ Play-off ចុងក្រោយរបស់ពួកគេ ដែលទទួលជ័យជម្នះលើក្រុម Derby ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕