×

Premier League Preview៖ ការប្រកួត Liverpool ទល់នឹង Brentford ផ្សាយបន្តផ្ទាល់នៅ MyTV

Liverpool ស្វាគមន៍ Brentford ទៅកាន់កីឡដ្ឋាន Anfield ខណៈក្រុមរបស់លោក Jurgen Klopp សម្លឹងរកការប្រជែងជាមួយនឹងក្រុម Man City នៅលើកំពូលតារាង Premier League ។

 

ក្រុមហង្សក្រហម បានស្មើនៅកីឡដ្ឋាន Anfield ជាលើកដំបូង ក្នុងរដូវកាលនេះ នៅពេលដែលពួកគេ ទល់នឹងក្រុម Arsenal ដោយលទ្ធផល ០- ០ ក្នុងការប្រកួតជើងទីមួយ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup កាលពីពាក់កណ្តាលសប្តាហ៍។

 

ទន្ទឹមនឹងនេះ Brentford បានស្គាល់រសជាតិការបរាជ័យយ៉ាងធ្ងន់ធ្ងរ ៤-១ នៅលើទឹកដី Southampton កាលពីពាក់កណ្តាលសប្តាហ៍។

 

Liverpool បានស្វាគមន៍ការត្រលប់មកវិញរបស់ Trent Alexander-Arnold និង Alisson នៅពាក់កណ្តាលសប្តាហ៍ បន្ទាប់ពីអ្នកទាំងពីរបានធ្វើតេស្តវិជ្ជមានកូវីដ១៩ថ្មីៗនេះ។

 

កីឡាករទាំងបីរបស់ហង្សក្រហម Mohamed Salah, Sadio Mane និង Naby Keita នឹងបន្តអវត្តមាន ដោយសារតែការចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍ African Cup of Nations ខណៈថ្មីៗនេះ លោក Klopp បានបញ្ជាក់ថា Thiago និង Nathaniel Philips នឹងអវត្តមាន។

 

Brentford នឹង​ត្រូវ​អវត្តមានខ្សែបម្រើ Frank Onyeka ដែល​កំពុង​បំពេញ​កាតព្វកិច្ច​នៅ African Cup of Nations ជាមួយក្រុមជម្រើសជាតិ​នីហ្សេរីយ៉ា។

អ្នកចាំទី David Raya និង Josh Dasilva នឹងអវត្តមានរយៈពេលយូរ។

 

នេះអាចជាជម្រើស១១នាក់របស់ក្រុម Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Alisson (GK); Alexander-Arnold (RB), Konate (CB), Van Dijk (CB), Robertson (LB); Fabinho (CM), Curtis Jones (CM), Oxlade-Chamberlain (CM); Diogo Jota (RW), Firmino (ST), Minamino (LW)

 

នេះអាចជាជម្រើស១១នាក់របស់ក្រុម Brentford ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖

 

Alvaro Fernandez (GK); Ajer (CB), Pontus Jansson (CB), Pinnock (CB); Mads Roerslev (RWB), Jensen (CM), Norgaard (CM), Janelt (CM), Canos (LWB); Ivan Toney (ST), Mbeumo (ST)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៣-០ Brentford ។

 

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

 

-Man City ប៉ះ Chelsea ថ្ងៃទី១៥ ខែមករា ម៉ោង១៩:៣០នាទី នៅ MyTV

-Aston Villa ប៉ះ Man Utd ថ្ងៃទី១៦ ខែមករា ម៉ោង០០:៣០នាទី នៅ MyTV

-Liverpool ប៉ះ Brentford ថ្ងៃទី១៦ ខែមករា ម៉ោង២១:០០នាទី នៅ MyTV

-Tottenham Hotspur ប៉ះ Arsenal ថ្ងៃទី១៦ ខែមករា ម៉ោង២៣:៣០នាទី នៅ CTN

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង