×

Aubameyang របស់ Arsenal អវត្តមានក្នុងការប្រកួតរបស់ក្រុមហ្គាបុង ដោយសារដំបៅបេះដូង

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានខកខានការប្រកួតពានរង្វាន់ Africa Cup of Nations របស់ក្រុមជម្រើសជាតិហ្គាបុង ជាមួយក្រុមហ្គាណា កាលពីថ្ងៃសុក្រ បន្ទាប់ពីការស្កែនបង្ហាញពីដំបៅបេះដូង បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានឆ្លងកូវីដ១៩មុននេះ។

 

ទោះជាយ៉ាងណា គ្រូពេទ្យរបស់ Arsenal បាននិយាយទៅកាន់គ្រូពេទ្យរបស់ក្រុមជម្រើសជាតិហ្គាបុង ដែលបាននិយាយថា ស្ថានភាពនេះមិនធ្ងន់ធ្ងរទេ។ Aubameyang បានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅពេលមកដល់ប្រទេសកាមេរូនកាលពីសប្តាហ៍មុន។ គេ​បាន​ស្កែន​ជា​វិធានការ​ការពារ​ជាមុន ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​វិញ។

 

សហព័ន្ធ​បាល់ទាត់​ហ្គាបុង​ បានថ្លែងថា៖ “ការពិនិត្យសុខភាពបង្ហាញពីដំបៅបេះដូង ហើយ CAF មិនចង់ប្រថុយអ្វីទេ។”

 

ថ្លែងបន្ទាប់ពីលទ្ធផលស្មើ ១-១ ជាមួយក្រុមហ្គាណា លោក Patrice Neveu គ្រូបង្វឹកក្រុមជម្រើសជាតិហ្គាបុង បាននិយាយថា លោកទទួលបានដំណឹងនេះ ២ម៉ោងមុនពេលចាប់ផ្តើម។ លោកថា លទ្ធផលនៃការស្កេនបង្ហាញថាជា បញ្ហាតូចតាចប៉ុណ្ណោះ។ លោកបានបន្ថែមថា លោកសង្ឃឹមថា គេនឹងអាចចូលរួមក្នុងការប្រកួតចុងក្រោយរបស់ក្រុមហ្គាបុង ជាមួយម៉ារ៉ុក ប៉ុន្តែបាននិយាយថាសុខភាពរបស់កីឡាករគឺជារឿងសំខាន់បំផុត។

 

Aubameyang បានខកខានការប្រកួតបើកឆាករបស់ហ្គាបុង ដែលពួកគេបានយកឈ្នះក្រុម Comoros ១-០ កាលពីដើមសប្ដាហ៍។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង