Kevin De Bruyne រកបានគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យ ខណៈក្រុមកំពូលតារាងក្របខណ្ឌ Premier League, Manchester City មាន ១៣ពិន្ទុដាច់ ជាមួយនឹងជ័យជម្នះ ១-០ លើក្រុមលេខ២ Chelsea កាលពីយប់ថ្ងៃសៅរ៍។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក បានទាត់ផុតដៃអ្នកចាំទី Kepa Arrizabalaga ពីចម្ងាយ ក្នុងជំនួបដ៏តានតឹងនៅកីឡដ្ឋាន Etihad ដោយនៅសល់២០នាទីចុងក្រោយ។
វាជាការសងសឹក របស់ក្រុមមេឃខៀវ Man City លើ ក្រុម Chelsea ដែល បាន យក ឈ្នះ ពួក គេ ក្នុង វគ្គ ផ្តាច់ព្រ័ត្រ Champions League កាល ពី រដូវ កាល មុន។
ជ័យជម្នះ នេះ បាន ផ្ដល់ឱកាស ដល់ក្រុមរបស់ លោក Pep Guardiola នៅក្នុងការការពារជើងឯក Premier League រដូវកាលនេះ។
ក្រុមលេខ៣ Liverpool ដែលមាន ១៤ពិន្ទុតាមពីក្រោយ Man City នៅសល់ពីរប្រកួតក្នុងដៃ ហើយពួកគេជាក្រុមដែលអាចប្រជែងជាមួយ Man City ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕