×

Liverpool រំកិលឡើងមកលេខ២ក្នុងតារាង Premier League បន្ទាប់ពីឈ្នះ Brentford

ក្រុម Liverpool បានយកឈ្នះក្រុម Brentford នៅកីឡដ្ឋាន Anfield កាលពីយប់មិញ ប៉ុន្តែនៅតែមាន ១១ពិន្ទុតាមពីក្រោយក្រុមលេខ១ Man City ទោះបីជានៅសល់១ប្រកួតក្នុងដៃក៏ដោយ។

ការតែតគ្រាប់បើកឆាករបស់ Fabinho បានបន្ធូរបន្ថយភាពតានតឹងមួយចំនួនដែលបានកើតឡើងនៅកីឡដ្ឋាន Anfield ក្នុងរយៈពេល ៤៣នាទីដំបូង ដែលមិនមានគ្រាប់បាល់។ បន្តិចក្រោយមក Alex Oxlade-Chamberlain បានបន្ថែមគ្រាប់ទី២ នៅនាទី៦៩ ដោយការបញ្ជូនពី Andy Robertson ហើយ Takumi Minamino ត្រូវបានប្ដូរចូលពីកៅអីបម្រុង ដើម្បីបន្ថែមគ្រាប់ទី៣ នៅនាទី៧៧។

វាជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០១៧ ដែល Liverpool បានចូលទៅកាន់ការប្រកួតមួយដែលគ្មានវត្តមានរបស់ Mohamed Salah ឬ Sadio Mane សម្រាប់ការប្រកួតក្របខណ្ឌ Premier League ។

ក្រុម Brentford មាន ១០ពិន្ទុពីលើតំបន់ដែលត្រូវកាត់ចោល ហើយពួកគេ នឹងធ្វើយ៉ាងណាដើម្បីបន្តលេងនៅក្នុងក្របខណ្ឌកំពូលអង់គ្លេស ដែលពួកគេ បានឡើងមកជាលើកដំបូងក្នុងរយៈពេល ៧៤ ឆ្នាំ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង