×

បច្ចុប្បន្នភាពការដោះដូរកីឡាករនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសត្រឹមសប្ដាហ៍ទី២

Tottenham Hotspur កំពុងរៀបចំកញ្ចប់ទឹកប្រាក់ ៤០លានអឺរ៉ូ ដើម្បីនំាយក Adama Traoré ទៅចូលរួមជាមួយខ្លួន ដោយ Nuno Espirito Santo មានបំណងចង់ជួបជុំជាមួយខ្សែបម្រើរូបនេះ។Patrick Bamford បានបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំ ជាមួយ Leeds United។

James Ward-Prowse បានបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំ ជាមួយ Southampton។Emerson Palmieri បានចូលរួមជាមួយ Lyon ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល ពី Chelsea Football Club ដោយក្លឹបបារំាង នឹងបង់ថ្លៃខ្ចីជើង ៥០០.០០០ ផោនដល់ក្រុមតោខៀវ។

Arsenal បានចុះហត្ថលេខា Aaron Ramsdale ពី Sheffield United ក្នុងតម្លៃដំបូង ២៤លានផោន។ខ្សែប្រយុទ្ធ Liam Delap បានបន្តកុងត្រាថ្មីរយៈពេល ៣ឆ្នាំបន្ថែម ជាមួយ Manchester City ដែលនឹងរក្សាគេនៅក្លឹបរហូតដល់ឆ្នាំ ២០២៦។ Sevilla បាននំាយក Rafa Mir ពី Wolverhampton Wanderers FC ក្នុងតម្លៃប្រមាណ ១៥លានផោន ជាមួយនឹងកិច្ចសន្យា រហូតដល់ខែមិថុនា ឆ្នាំ២០២៧៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង