×

Paul Pogba ត្រឡប់មកហ្វឹកហាត់ជាមួយ Man Utd វិញ ក្រោយជាសះស្បើយពីរបួសរយៈពេលយូរ

Paul Pogba បានត្រឡប់មកវិញ ក្នុងការហ្វឹកហាត់ជាមួយក្រុម Manchester United ខណៈខ្សែបម្រើរូបនេះ អាចនឹងវិលទៅកាន់ក្រុមជម្រើសដំបូងវិញ ក្នុងពេលឆាប់ៗនេះ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឱ្យបិសាចក្រហម ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១មកម្ល៉េះ ដោយសារបញ្ហារបួសភ្លៅ អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំង។

អនាគតរបស់ខ្សែបម្រើកណ្តាលនៅកីឡដ្ឋាន Old Trafford នៅតែមិនទាន់ច្បាស់នៅឡើយ ខណៈកិច្ចសន្យារបស់គេ នឹងផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២២នេះ។

Pogba ទំនងជាអាចចូលលេងវិញសម្រាប់ក្រុមបិសាចក្រហម ស្របពេលដែលការប្រកួតប្រជែងនៅក្នុងកម្មវិធីចំនួន៣ មាននៅចំពោះមុខ រួមមាន Premier League, FA Cup និង Champions League ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង