Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំគម្រោងដ៏ធំមួយ ដើម្បីនាំយកអ្នកចាំទី Keylor Navas របស់ក្លិបបារាំង Paris Saint-Germain មកកាន់ក្របខណ្ឌ Premier League ។
ទោះបីជាមានការមកដល់របស់អ្នកចាំទី Gianluigi Donnarumma លើការផ្ទេរដោយឥតតម្លៃខ្លួនពី AC Milan នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងមកក៏ដោយ ក៏ Keylor Navas ត្រូវបានរាយការណ៍ថា បានភាពរីករាយនឹងអ្នកចាត់ការ Mauricio Pochettino ។
Navas បានបង្ហាញខ្លួននៅក្នុងការប្រកួតនៃក្របខណ្ឌ Ligue 1 ចំនួន ១២លើកមកទល់ពេលនេះ ដោយរក្សាបាន Clean Sheet ចំនួន ៤ដង។ គេបានដើរតួយ៉ាងសំខាន់ក្នុងការឡើងទៅកាន់កំពូលតារាង ដោយក្រុមរបស់លោក Pochettino បាននាំមុខ ១១ពិន្ទុ។
សេចក្ដីរាយការណ៍ឱ្យដឹងថា ក្លិប Newcastle United បានធ្វើការទាក់ទងជាមួយ PSG អំពីលទ្ធភាពក្នុងការចុះហត្ថលេខាលើ Keylor Navas ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមលីគកំពូល Ligue 1 មិនមានចំណាប់អារម្មណ៍ក្នុងការអនុញ្ញាតឱ្យអ្នកចាំទី ដែលមានបទពិសោធរបស់ពួកគេចាកចេញនៅពាក់កណ្តាលរដូវកាលនេះទេ ខណៈពួកគេ ចង់ឈ្នះពានរង្វាន់ Champions League ។
បន្ទាប់ពីឈ្នះជើងឯក Champions League ៣ដង និង La Liga ក្នុងរយៈពេល ៥ សម័យជាមួយ Real Madrid កីឡាករជម្រើសជាតិកូស្តារីកា អាយុ ៣៥ឆ្នាំនេះ បានចុះហត្ថលេខាជាមួយ PSG កាលពីឆ្នាំ២០១៩។ គេបានបង្ហាញខ្លួនចំនួន ៩៧លើក ដែលជួយក្លិបឈ្នះជើងឯក Ligue 1 ក្នុងរដូវកាលដំបូងរបស់គេជាមួយក្លិប។ មកទល់ពេលនេះ Navas បានឈ្នះពានរង្វាន់ធំៗចំនួន ៥ចំនួន នៅកីឡដ្ឋាន Parc des Princes ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕