×

Ronaldo បោះឆ្នោតឱ្យ Lewandowski ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA

Cristiano Ronaldo ដែលជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United មានសិទ្ធិបោះឆ្នោតឱ្យកីឡាករកំពូលចំនួន៣នាក់ដែលគេពេញចិត្ត។

 

យោងតាមទិន្នន័យរបស់ FIFA ដែលបង្ហាញជាសាធារណៈ បានឱ្យឃើញថា Ronaldo បោះឆ្នោតឱ្យខ្សែបម្រើកណ្តាលដែលឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Chelsea ពោលគឺ N’Golo Kante និង Jorginho ។ ក្នុងនោះ Kante ជាជម្រើសទីពីរ និង Jorginho ជាជម្រើសទីបី ទោះបីជា Joginho ទទួលបានជោគជ័យក្នុងការលើកពានរង្វាន់ Euro 2020 ជាមួយក្រុមអ៊ីតាលីក៏ដោយ។ ក្នុងព្រឹត្តិការណ៍នេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏ទទួលបានពានរង្វាន់ស្បែកជើងមាសផងដែរ។

Ronaldo វ័យ ៣៦ឆ្នាំ ដែលជាប់ឈ្មោះក្នុង FIFA FIFPRO XI និងទទួលបានពានរង្វាន់ក្នុងនោះជាកីឡាករដែលទាត់បញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ បានបង្ហាញការសរសើរបំផុតចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ Robert Lewandowski និងបានបោះឆ្នោតសម្រាប់តំណែងជម្រើសទី១របស់ខ្លួន ។

សូមជម្រាបថា Robert Lewandowski របស់ក្លិប Bayern Munich បានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA សម្រាប់ឆ្នាំ២០២១ មានន័យថា កីឡាករប៉ូឡូញ បានឈ្នះពីរឆ្នាំជាប់ៗគ្នា។ Cristiano Ronaldo បានឈ្នះពានរង្វាន់នេះ កាលពីឆ្នាំ២០១៧ និង ២០១៨ នៅ Real Madrid។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង