លោក Duncan Ferguson គ្រូជំនួយអ្នកចាត់ការទូទៅ ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន ក្រុម Everton ដោយនឹងទទួលបន្ទុកក្នុងការប្រកួតទល់នឹងក្រុម Aston Villa នៅកីឡដ្ឋាន Goodison Park នៅថ្ងៃសៅរ៍ខាងមុខនេះ។
Everton មានរយៈពេលពីរសប្តាហ៍រហូតដល់ការប្រកួតបន្ទាប់របស់ពួកគេ ទល់នឹងក្រុម Brentford ក្នុងពានរង្វាន់ FA Cup ដើម្បីតែងតាំងអ្នកចាត់ការថ្មី។ ទោះបីជាយ៉ាងណា ក៏ Everton បានប្រកាសថាការមើលការខុសត្រូវរបស់លោក Ferguson នឹងបន្តរហូតដល់ក្រោយការប្រកួតជាមួយកូនក្រុមរបស់លោក Steven Gerrard អ្នកចាត់ការ Aston Villa ខណៈពួកគេ ត្រូវការពេលវេលារបស់ពួកគេក្នុងការស្វែងរកអ្នកជំនួសតំណែងជាអចិន្ត្រៃយ៍របស់លោក Rafael Benítez ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕