ខ្សែការពារ Diego Carlos របស់ក្រុម Sevilla នៃក្របខណ្ឌ La Liga បានប្រាប់ក្លិបរបស់គេថា ខ្លួនចង់ចាកចេញក្នុងខែមករានេះ ដើម្បីចូលរួមជាមួយ Newcastle United នៅក្របខណ្ឌ Premier League ។
កីឡាករសញ្ជាតិប្រេស៊ីល កំពុងសរសេរសំណើសុំការផ្ទេរមួយ ដើម្បីផ្ញើទៅកាន់អ្នកគ្រប់គ្រង និងប្រធានក្លិប បន្ទាប់ពី Newcastle បានដាក់សំណើដេញថ្លៃកាលពីដើមខែមករានេះ។
សារព័ត៌មាន Sky Sports បានរាយការណ៍ថា Sevilla មានឆន្ទៈក្នុងការធ្វើជំនួញជាមួយ Newcastle ក្នុងតម្លៃសមរម្យ ប៉ុន្តែក្រុមសារិកាព្រៃ នឹងមិនចំណាយលើសហាងឆេងសម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះទេ ហើយក៏មានគោលដៅទិញខ្សែការពារផ្សេងទៀតផងដែរ។ Newcastle សង្ឃឹមថា នឹងចុះហត្ថលេខាលើខ្សែការពារកណ្តាលពីររូបក្នុងខែមករានេះ។
ក្លិបនៅ Premier League រក្សាការចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករ Benoit Badiashile ប៉ុន្តែកិច្ចព្រមព្រៀងសម្រាប់ខ្សែការពាររបស់ក្រុម Monaco ពេលនេះមើលទៅប្រហែលជាមិនអាចទៅរួចទេ បន្ទាប់ពីគេ បានរងរបួស។ ឧបសគ្គមួយទៀត Monaco នៃក្របខណ្ឌ Ligue 1 ទាមទារ ៦០លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២០ឆ្នាំ។
ជាមួយគ្នានេះ Newcastle ក៏ចាប់អារម្មណ៍លើខ្សែការពារសញ្ជាតិហុងគ្រី Attila Szalai របស់ក្រុម Fenerbahce ផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕