×

Chelsea បន្តខាតបង់ពិន្ទុក្រោយស្មើជាមួយ Brighton និងឈ្នះ១ដងគត់ក្នុង៧ប្រកួតចុងក្រោយ

លោក Thomas Tuchel បាននិយាយថា កីឡាកររបស់ Chelsea គឺនឿយហត់ទាំងផ្លូវចិត្ត និងរាងកាយ បន្ទាប់ពីលទ្ធផលស្មើ ១-១ នៅលើទឹកដីរបស់ក្រុម Brighton បានធ្វើឱ្យពួកគេទទួលបានជ័យជម្នះត្រឹមតែមួយដងគត់ ក្នុងការប្រកួត Premier League ចំនួន ៧ លើកចុងក្រោយ និងតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន ១២ពិន្ទុ។

ក្រុមតោខៀវ បានធ្វើការនាំមុខនៅកីឡដ្ឋាន Amex តាមរយៈ Hakim Ziyech នៅនាទី២៨ ប៉ុន្តែមិនអាចរក្សាលទ្ធផលនេះរហូតដល់ ៩០នាទីឡើយ ដោយការតែតបាល់បញ្ចូលទីក្នុងតង់ទីពីររបស់កីឡាករ Adam Webster បានជួយឱ្យ Brighton រកគ្រាប់តាមស្មើ។

Chelsea យកបានត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម១២ពិន្ទុដែលអាចយកបានសម្រាប់ Premier League ក្នុងរយៈពេល ២១ថ្ងៃ ដែលស្មើនឹង ៤ប្រកួត។ ពួកគេ បានលេងចំនួន ៧ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់។

លោក Tuchel បានទុកពេលឱ្យក្រុមរបស់គាត់សម្រាកពីរថ្ងៃ មុនពេលពួកគេ ចាប់ផ្តើមការត្រៀមខ្លួនសម្រាប់ការប្រកួតលីគ ជាមួយនឹងក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ នៅក្នុងទឹកដីរបស់ខ្លួន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង