×

អ្នកចាត់ការ Man Utd ផ្ដល់ឱកាសចូលលេងជាថ្មីសម្រាប់ Pogba ទោះសាមីកីឡាករចង់ចាកចេញ

អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United លោក Ralf Rangnick បាននិយាយថា លោកនឹងបន្តដាក់ឱ្យកីឡាករ Paul Pogba ចូលលេង ទោះបីជាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ចង់ចាកចេញពីក្លិបក៏ដោយ។

Pogba បានត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃចន្ទ បន្ទាប់ពីរបួសភ្លៅរយៈពេលយូរ ចាប់តាំងពីខែវិច្ឆិកា។ កិច្ចសន្យារបស់កីឡាករវ័យ ២៨ឆ្នាំនៅកីឡដ្ឋាន Old Trafford នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគេទំនងជាផ្លាស់ទៅកាន់ក្លិប Paris St-Germain ។ នេះបើយោងតាម BBC បានចុះផ្សាយ។

លោក Rangnick បាននិយាយថា៖ “ទោះបីជាវាគ្រាន់តែជាការចូលលេងសម្រាប់កិច្ចសន្យាថ្មីនៅកក្រុមផ្សេងក៏ដោយ ខ្ញុំចង់និយាយថា គាត់នឹងមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើវា។ ហេតុអ្វីបានជាខ្ញុំមិនគួរដាក់ឱ្យគាត់លេង?”

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់សង្ឃឹមថា Pogba នឹងត្រៀមខ្លួនសម្រាប់ការប្រកួត FA Cup ជុំទី៤ ជាមួយក្រុម Middlesbrough នៅដើមខែកុម្ភៈខាងមុខនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង