×

Ralf Rangnick ពន្យល់ទៅកាន់ Cristiano Ronaldo ក្រោយប្ដូរចេញក្នុងជ័យជម្នះរបស់ Man Utd លើ Brentford

លោក Ralf Rangnick បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ ក្នុងការដកខ្សែប្រយុទ្ធ Cristiano Ronaldo ចេញ ក្នុងជ័យជម្នះ ៣-១ លើក្រុម Brentford របស់ Manchester United គឺដើម្បីធានាថា ក្រុមរបស់គាត់ មិនធ្វើឱ្យថ្លោះធ្លោយម្តងទៀត ដូចដែលពួកគេ បានធ្វើកាលពីចុងសប្តាហ៍មុន ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Aston Villa ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ត្រូវបានដកចេញ ទោះនៅសល់២០នាទីក៏ដោយ ហើយគេបានបញ្ចេញកាយវិការមិនពេញចិត្តនោះទេ។

 

ពេលនោះ Man Utd បាននាំមុខ ២-០ ហើយ Marcus Rashford បានបន្ថែមគ្រាប់ទី៣ មុនពេល Brentford តាមបាន១គ្រាប់នៅចុងវគ្គទី២ទៅហើយ។ លទ្ធផលបញ្ចប់ គឺ Brentford ១ Man Utd ៣។

 

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ “គាត់ [Ronaldo] បានសួរខ្ញុំថា ‘ហេតុអ្វីខ្ញុំ? ហេតុអ្វីបានជាអ្នកប្ដូរខ្ញុំចេញ?’ ខ្ញុំបានឆ្លើយថា ‘ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដើម្បីផលប្រយោជន៍របស់ក្រុម និងក្លិប’។”

 

លោកបន្ថែមថា៖ “យើងមានស្ថានភាពដូចគ្នា កាលពី ៥ថ្ងៃមុននៅកីឡដ្ឋាន Villa Park ដោយនាំមុខគេ ២-០ ពេលនៅសល់ ១៥នាទី ហើយពិតណាស់យើងមិនចង់មានកំហុសដដែលម្តងទៀតទេ (ដោយ Aston Villa វាយបកបាន២គ្រាប់តាមស្មើ)។ ខ្ញុំបានសម្រេចចិត្តប្តូរទៅលេងការពារ៥ ហើយប្ដូរចូល Harry Maguire និង Marcus ជាខ្សែបម្រើស្លាបលឿនម្នាក់ទៀតនៅខាងស្តាំ។”

 

Rangnick ក៏ត្រូវបានសួរអំពីទំនាក់ទំនងរបស់គាត់ជាមួយ Ronaldo នៅក្នុងសន្និសីទសារព័ត៌មានផងដែរ ដោយបុរសវ័យ ៦៧ឆ្នាំរូបនេះ បាននិយាយថា មិនមានការបែកបាក់រវាងអ្នកទាំងពីរនោះទេ។

 

ជ័យជម្នះនេះ ធ្វើឱ្យក្រុមលេខ៧ Man Utd ដកដកគម្លាតពីក្រុមកំពូលទាំង៤ បានមួយកម្រិតទៀត ដោយតាមពីក្រោយត្រឹមតែ២ពិន្ទុពីក្រុមលេខ៤ West Ham និងសល់១ប្រកួតក្នុងដៃ ទោះបីជា ក្រុមលេខ៥ Tottenham Hotspur សល់៣ប្រកួត ហើយក្រុមលេខ៦ Arsenal សល់ ២ប្រកួតក្នុងដៃក៏ដោយ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង