ក្លិប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់សំណើនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំ ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុមកាំភ្លើងធំ បន្ទាប់ពីបំពានវិន័យ។
ខ្សែប្រយុទ្ធនេះ បាន ត្រឡប់ ទៅ ទីក្រុង ឡុងដ៍ វិញ បន្ទាប់ពីចាកចេញពីក្រុមជម្រើសជាតិហ្គាបុង អំឡុងព្រឹត្តិការណ៍ Africa Cup of Nations (Afcon) បន្ទាប់ពីរកឃើញមានជំងឺដំបៅបេះដូង បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។
ប្រភព BBC បានរាយការណ៍ថា ក្លិប Al-Nassr ចង់បាន Aubameyang វ័យ៣២ឆ្នាំ ក្នុងកិច្ចសន្យាខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់។ Arsenal មិនទាន់ឆ្លើយតបទៅកាន់ភាគីនៅអារ៉ាប៊ីសាអូឌីតទេ ហើយលោក Mikel Arteta បាននិយាយកាលពីថ្ងៃពុធ ថា ខ្សែប្រយុទ្ធរូបនេះកំពុងធ្វើតេស្តបន្ថែមទៀត បន្ទាប់ពីបញ្ហាសុខភាពដែលបង្ខំឱ្យគាត់ខកខានការប្រកួត Afcon របស់ពួកគេជាមួយហ្គាណា កាលពីថ្ងៃសុក្រមុន។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕