×

Newcastle ចង់ខ្ចីជើង Jesse Lingard របស់ Man Utd ដើម្បីបំពេញតំបន់បម្រើ

Newcastle United ចង់នាំយកខ្សែបម្រើប្រយុទ្ធរបស់អង់គ្លេស Jesse Lingard ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ។ នេះបើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយ។

 

Lingard ដែលកុងត្រានឹងផុតសុពលភាពនៅចុងរដូវកាលនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនានា ខណៈដែលខ្សែបម្រើអង់គ្លេសរូបនេះ មិនមានឱកាសលេងបានជាប់លាប់នោះទេ ក្រោមការដឹកនាំរបស់លោក Ralf Rangnick អ្នកចាត់ការក្រុម Man Utd ។

 

ក្រុមបិសាចក្រហម មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាករវ័យ ២៩ឆ្នាំរូបនេះចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ព្រោះថា ក្លិបនិង Lingard នឹងអាចចែកផ្លូវគ្នាជារៀងរហូត។

 

ពួកគេ បានច្រានចោលសំណើពី Tottenham Hotspur និង West Ham ខណៈដែលក្រុមបិសាចក្រហម យល់ថា ដូចហុចអាវុធសម្ងាត់ដល់គូប្រជែងចំណាត់ថ្នាក់កំពលទាំងបួនអ៊ីចឹង។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង