×

Diogo Jota ជួយឱ្យ Liverpool ឡើងទៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ដោយរកបាន២គ្រាប់ទៅលើ Arsenal

ក្រុម Liverpool បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ឬ Carabao Cup ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធ Diogo Jota ស៊ុត២គ្រាប់ ដើម្បីនាំក្រុមហង្សក្រហមឡើងទៅប៉ះជាមួយ Chelsea នៅកីឡដ្ឋាន Wembley ។

Jota បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ Arsenal សម្រាប់រដូវកាលនេះ បន្ទាប់ពីការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្មានគ្រាប់បាល់ (០-០) នៅកីឡដ្ឋាន Anfield ។

Alexandre Lacazette បានស៊ុតបាល់ពិន័យ Free-kick ចំបង្គោលទី ប៉ុន្តែ Liverpool ទេដែលជាអ្នករកគ្រាប់បើកឆាកនៅ ១៩នាទី នៅពេលដែលការស៊ុតរបស់ Jota ផុតអ្នកចាំទី Arsenal, Aaron Ramsdale ។ Lacazette បានខកខានឱកាសដ៏ល្អបំផុតរបស់ Arsenal បន្ទាប់ពីសម្រាកវគ្គទី១ ហើយ Liverpool បានបន្ថែមគ្រាប់ទី២ នៅពេលដែល Jota ដដែល បានរត់ទៅយកបាល់ពីការបញ្ជូនរបស់ Trent Alexander-Arnold ដើម្បីស៊ុតបញ្ចូលទីពេលនៅសល់១៣នាទីចុងក្រោយ។ វាជាគ្រាប់បាល់ដែលផ្តល់ដោយ VAR បន្ទាប់ពីសង្ស័យថា Offside ។ កីឡាករព័រទុយហ្គាល់ផ្ទេរពី Wolves ក្នុងតម្លៃ ៤៥លានផោន បានស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុង ៥៧ប្រកួតសម្រាប់ក្លិប។

Thomas Partey របស់ Arsenal ដែលជាកីឡាករបម្រុងទើបត្រលប់មកពីព្រឹត្តិការណ៍ Africa Cup of Nations បានទទួលកាតលឿងទីពីរស្មើកាតក្រហម ក្រោយបង្កកំហុសលើ Fabinho របស់ Liverpool។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង