ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal បាននិយាយថា ខ្លួនមានសុខភាពល្អធម្មតា បន្ទាប់ពីពិនិត្យសុខភាពបេះដូង ទាក់ទងនឹងជំងឺដំបៅបេះដូង។
កីឡាករអន្តរជាតិហ្គាបុងវ័យ៣២ឆ្នាំ ត្រូវបានដកចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Africa Cup of Nations បន្ទាប់ពីការស្កេន បង្ហាញពីដំបៅបេះដូង ក្រោយជាសះស្បើយពីជំងឺកូវីដ១៩។
ខ្សែ ប្រយុទ្ធ Aubameyang បានបង្ហោះសារអមជាមួយរូបភាពខ្លួនឯង នៅកន្លែងហាត់ប្រាណថា៖ “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបានត្រឡប់មកទីក្រុងឡុងដ៍វិញ ដើម្បីធ្វើការពិនិត្យបន្ថែម។” “ហើយខ្ញុំសប្បាយចិត្តណាស់ ព្រោះបេះដូងរបស់ខ្ញុំមិនមានបញ្ហាអ្វីឡើយ”។
នៅលើ Instagram កីឡាកររូបនេះបានបន្ថែមថា៖ “ខ្ញុំមានសុខភាពល្អ! អរគុណណាស់ចំពោះសារជូនពរទាំងអស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយខ្ញុំបានត្រលប់មកវិញហើយ”។
Aubameyang មិនបានលេងឱ្យ Arsenal ចាប់តាំងពីមានការបំពានវិន័យដែលធ្វើឱ្យគេបាត់បង់តំណែងប្រធាក្រុម កាលពីខែធ្នូ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕