pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Premier League Preview៖ ការប្រកួត Man Utd ទល់នឹង West Ham ផ្សាយបន្តផ្ទាល់នៅ MyTV រាត្រីនេះ

ការប្រកួតដ៏សំខាន់ដើម្បីដណ្ដើមតំណែងកំពូលទាំង៤ រវាងក្រុម Manchester United និងក្រុម West Ham United នឹងធ្វើឡើងនៅកីឡដ្ឋាន Old Trafford ក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង២២:០០នាទីតទៅ។

 

ក្រុមបិសាចក្រហម បានយកឈ្នះ ៣-១ ទៅលើក្រុម Brentford នៅពាក់កណ្តាលសប្តាហ៍ ខណៈក្រុមរបស់លោក David Moyes បានចាញ់ ៣-២ នៅផ្ទះរបស់ក្រុម Leeds United ។

 

សម្រាប់ Man Utd កីឡាករ Scott McTominay ត្រូវបានដកខ្លួនចេញពីការប្រកួតទល់នឹង Brentford ជាមួយនឹងបញ្ហាខ្នង ប៉ុន្តែរំពឹងថានឹងមានវត្តមានសម្រាប់យប់ថ្ងៃសៅរ៍នេះ។ Paul Pogba មិនទាន់ច្បាស់ក្រោយជាសះស្បើយពីរបួស ខណៈ Eric Baily ជាប់កាតព្វកិច្ចនៅក្នុងព្រឹត្តិការណ៍ Africa Cup of Nations ។ Luke Shaw និង Edinson Cavani ក៏ទំនងជាត្រូវអវត្តមានម្តងទៀតដែរ បន្ទាប់ពីមានបញ្ហាក្នុងការហ្វឹកហាត់ ខណៈ Jadon Sancho មានបញ្ហានៅក្នុងគ្រួសារ។ ជំងឺរបស់ Aaron Wan-Bissaka នឹងធ្វើឱ្យគេអវត្តមានម្តងទៀត។

 

ក្រុម West Ham មាន Tomas Soucek បានវិលត្រឡប់មកវិញក្រោយឆ្លងកូវីដ១៩ ប៉ុន្តែរបួសជង្គង់របស់ Mark Noble មិនទាន់ជាសះស្បើយឡើយ។ Said Benrahma នៅតែអវត្តមានក្នុងការប្រកួត Africa Cup of Nations ខណៈពេលដែលខ្សែការពារកណ្តាល Angelo Ogbonna និង Kurt Zouma នឹងអាចអវត្តមាន។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

 

De Gea; Dalot, Varane, Maguire, Telles; Fred, McTominay; Greenwood, Fernandes, Elanga; Ronaldo

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

 

Fabianski; Coufal, Diop, Dawson, Cresswell; Rice, Soucek; Bowen, Lanzini, Fornals; Antonio

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd ១-០ West Ham ។

 

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

 

-Everton ប៉ះ Aston Villa ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទី នៅ MyTV

-Man Utd ប៉ះ West Ham ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV

-Chelsea ប៉ះ Spurs ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទី នៅ CTN

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង