×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ត្រឹមសប្តាហ៍ទី២៣

គិតត្រឹមសប្តាហ៍ទី២៣ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៦គ្រាប់) របស់ក្រុម Liverpool, កីឡាករDiogo Jota (១០គ្រាប់) របស់ក្រុម Liverpool និងកីឡាករ Jamie Vardy (៩គ្រាប់) របស់ក្រុម Leicester City ។

 

កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold (១០ដង) របស់ក្រុម Liverpool, កីឡាករ Mo Salah (៩ដង) របស់ក្រុម Liverpool, និងកីឡាករ Andrew Robertson (៨ដង) របស់ក្រុម Liverpool ។

 

ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៥៨គ្រាប់), Man City (៥៥គ្រាប់) និង Chelsea (៤៨គ្រាប់) ។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich (៤៥គ្រាប់), Newcastle United (៤៣គ្រាប់) និង Leeds (៤០គ្រាប់ ស្មើនឹង Watford)។

 

ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៥៨កាត), Newcastle United (៥១កាត), Man Utd (៤៥កាត ស្មើនឹង Aston Villa និង Southampton)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ David de Gea របស់ Man Utd (៨៤ដង), កីឡាករ Illan Maslier របស់ Leeds (៧១ដង) និង កីឡាករ Kasper Schmeichel របស់ Leicester (៧០ដង ស្មើនឹង Lukasz Fabianski)។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង